អាជីវករផ្សារត្រីនៅប៉ៃលិន ផ្ទុះ​ការតវ៉ា ក្រោយ​ម្ចាស់​ផ្សារ​គ្រោងតម្លើង​ថ្លៃតូប


ខេត្តប៉ៃលិន ៖ អាជីករ​លក់ដូរ​នៅ​ផ្សារត្រី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភ: ម្សិលមិញ បាន​លើក​គ្នា​មក​ធ្វើ​ការ​តវ៉ានៅក្នុងបរិវេណសាលាក្រុងប៉ៃលិន ក្រោយ​ពីម្ចាស់​ផ្សារ​មួយ​នេះ​គ្រោង​នឹង​តម្លើង​ថ្លៃ​តូប​របស់​ពួកគាត់។

លោក ម៉ាន អាយុ៤៥ឆ្នាំ ដែល​អាជីវករជួលតូបលក់បន្លែ និងជួលផ្ទះក្នុងផ្សារស្នាក់នៅបានរៀបរាប់ថា លោកជួលផ្ទះស្នាក់នៅក្នុងផ្សារត្រីឯកជននេះ តម្លៃ២០ម៉ឺនរៀល ក្នុង១ខែ ហើយត្រូវបង់ថ្លៃភ្លើង១គីឡូវ៉ាត់ម៉ោងតម្លៃ១៥០០រៀល ថ្លៃទឹក១គូប អស់៣០០០រៀល ថ្លៃភាស៊ី១តូប៥០០រៀល និងថ្លៃឆ័ត្រ១ដើម៧០០រៀល ។

អាជីវករផ្សារត្រីនៅប៉ៃលិន ផ្ទុះ​ការតវ៉ា ក្រោយ​ម្ចាស់​ផ្សារ​គ្រោងតម្លើង​ថ្លៃតូប

ក្រោយមកម្ចាស់ផ្សារចង់តម្លើងថ្លៃខ្ពស់ជាងនេះ ទើបពួកគាត់បាននាំគ្នាទៅតវ៉ារហូតដល់ក្នុងបរិវេណសាលាក្រុង ដើម្បីឲ្យ​អាជ្ញាធរក្រុងជួយអន្តរាគមន៍ ព្រោះរាល់ថ្ងៃអាជីវករលក់ដូរនៅក្នុងផ្សារត្រី គឺលក់តែពេលព្រឹកប៉ុណ្ណោះ ដោយពេលថ្ងៃអត់មានម៉ូយ ឬអតិថិជនចូលទៅទិញនោះឡើយ ។ ដូច្នេះបើម្ចាស់ផ្សារតម្លើងថ្លៃផ្ទះ ថ្លៃតូប ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃភាស៊ី ពួកគាត់ពិតជាមិនអាចរកប្រាក់ទៅបង់ជូនម្ចាស់ផ្សារនេះបានឡើយ ។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃអង្គា​រនេះ គេ​ឃើញ​លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បាន​ចេញ​មក​សម្របសម្រួល និង​ជួយ​អន្តរាគមន៍ ដោយបានដឹកនាំក្រុមគណ:កម្មាការចុះដោះស្រាយជូនបងប្អូនអាជីវករ ដោយ​ស្នើ​ឲ្យ​ម្ចាស់ផ្សារបញ្ចុះតម្លៃផ្ទះនៅសល់២២ម៉ឺនរៀលក្នុង១ខែ ថ្លៃភាស៊ីត្រឹម៣០០រៀល ថ្លៃឆ័ត្រត្រឹម៣០០រៀល ថ្លៃទឹក១គូប ត្រឹម២៥០០រៀល ថ្លៃភ្លើង១គីឡូវ៉ាត់ ត្រឹម១២០០រៀល ។

ចំណែកថ្លៃតូបគឺនៅដដែលមិនចុះថ្លៃជាងនេះ ហើយក៏មិនតម្លើងថ្លៃដែរ គឺម្ចាស់ផ្សារ ត្រូវតែកំណត់ឲ្យ​អាជីវករបង់ដូចសព្វមួយដង ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃខាងមុខ ៕

អាជីវករផ្សារត្រីនៅប៉ៃលិន ផ្ទុះ​ការតវ៉ា ក្រោយ​ម្ចាស់​ផ្សារ​គ្រោងតម្លើង​ថ្លៃតូប អាជីវករផ្សារត្រីនៅប៉ៃលិន ផ្ទុះ​ការតវ៉ា ក្រោយ​ម្ចាស់​ផ្សារ​គ្រោងតម្លើង​ថ្លៃតូប

អត្ថបទ៖ ឡោ សុខហៃ


ពាក្យទាក់ទង