IMF ព្យាករណ៍ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​រឹងមាំ បើទោះបី​ចិន​កំពុង​មាន​បញ្ហាវីរុសកូរ៉ូណា


ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បាន​សម្តែង​ក្តីរំពឹងថា សេដ្ឋកិច្ចរបស់ចិន នៅតែរឹងមាំ បើទោះបី​ប្រទេស​ចិន​ពេលនេះ​កំពុង​តែ​ជួប​នឹង​បញ្ហា នៃ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ដែល​ធ្វើ​ឲ្យ​ចិន​ខាតបង់​យ៉ាង​ច្រើន​ក្តី។

IMF ព្យាករណ៍ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​រឹងមាំ បើទោះបី​ចិន​កំពុង​មាន​បញ្ហាវីរុសកូរ៉ូណា

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ បានថ្លែងកាលពីថ្ងៃចន្ទ (ថ្ងៃទី៣ ខែមករា) ថា IMF​ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃវីរុសកូរ៉ូណា ហើយ IMF នៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែរឹងមាំ។

ជាមួយ​គ្នា ប្រធាន IMF រូបនេះ ក៏​បានសម្ដែងនូវក្តីអាណិតអាសូរអស់ពីបេះដូង ​ចំពោះការខិតខំប្រឹងរបស់ចិន ក្នុងការទប់ស្កាត់នូវការគំរាមកំហែងពីវីរុសកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងខ្លាំង។

IMF ព្យាករណ៍ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​រឹងមាំ បើទោះបី​ចិន​កំពុង​មាន​បញ្ហាវីរុសកូរ៉ូណា

គួរ​បញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះឡើងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីពាក់កណ្តាលខែធ្នូ ហើយបើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ​ បានសម្លាប់ជនជាតិចិន ៤២៥ ចិនហុងកុងម្នាក់ និងជនជាតិចិន នៅហ្វីលីពិនម្នាក់។ ក្នុងនោះដែរមនុស្សជាង២ម៉ឺននាក់ផ្សេងទៀត កំពុងឆ្លងវីរុសនេះ៕


ពាក្យទាក់ទង

png