មិនទាន់អស់ទេ! មន្រ្តីស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះ​ជាច្រើន​គ្រាប់ទៀត​នៅ​ច្រាំងស្ទឹងសង្កែ

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញ នៃអង្គភាពសកម្មភាពកំចាត់មីនទី២ (CMAC.DU2) នៅព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ នេះ បាន​រកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់បន្ថែមទៀត នៅចំណុចច្រាំងមាត់ស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

យោងតាមរបាយការណ៍ថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ដែលបានរកឃើញបន្ថែមនេះ គឺជាកាកសំណល់ដែលសេសសល់ពីសម័យសង្គ្រាមានដូចជា ក្បាលគ្រាប់ 60 MM ចំនួន ២ គ្រាប់ (អង្គភាពស៊ីម៉ាកយកទៅរក្សាទុក), ក្បាលគ្រាប់ M-67 ចំនួន ១ គ្រាប់ និង ក្បាលគ្រាប់ M-79 ចំនួន ១ គ្រាប់។

បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌដែលបានរកឃើញថ្មីនេះ ត្រូវអង្គភាពស៊ីម៉ាក់កំពុងសុំគោលការណ៍ថ្នាក់លើដើម្បីដុតកម្ទេចចោលនៅនឹងកន្លែងនាវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០នេះ។

គួរ​រំលឹកថា កាលពីសប្តាហ៍​នេះ អង្គភាព​ស៊ីម៉ាក់ក៏​បានធ្វើ​ការ​កម្ទេចចោល​នូវ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​ចំនួនផងដែរ ដែល​ត្រូវ​បាន​រកឃើញ ក្រោយ​ពីរដ្ឋបាល​ខេត្ត​រៀបចំ​ធ្វើ​ការ​កែលម្អ​ច្រាំង​ដងស្ទឹងសង្កែ​ក្នុង​ក្រុង​បាត់ដំបង៕

អត្ថបទ៖ រៀម សាលី