ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​

ទំហំអក្សរ៖

(ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលយក​ក្រុម​ជនសង្ស័យ​ជា​នគរបាល​ ៣នាក់​ទៅ​សាកសួរ​ចប់​សព្វគ្រប់​ នៅ​រសៀល​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ កម្លាំង​នគរបាល​យុត្តិធម៌​ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) បាន​បញ្ជូន​ពួកគេ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​​ករណី​​រត់ការ​ និង​អន្ដរា​គមន៍​ឱ្យ​មានការ​ដោះលែង​ជនជាតិ​ចិន​ចំនួន​ ១៨នាក់​ ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​ដែល​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាប់ខ្លួន​បាន​​នៅក្នុង​ឃ្លាំង​មួយ​កន្លែង​ក្នុង​ចម្ការ​ស្វាយ​របស់​លោក​មេធាវី​ ហេ​ ជីវ​អេង​​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​

សូម​បញ្ជាក់​ថា​ កាលពី​ព្រឹក​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ តំណាង​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ប្រគល់​ មន្ត្រី​នគរបាល​ ៣នាក់​ ខាងលើ​ ទៅ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) ចាត់ការ​ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃផ្សេង​ទៀត​។

សូមជម្រាប​ជូន​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​ កម្លាំង​នគរបាល​ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ បាន​បញ្ជូន​មន្ដ្រី​នគរបាល​ ៣នាក់​មាន​ម្នាក់​មាន​ឋាន​ន្ដ​រស​ក្ដិ​ថ្នាក់​ឧត្តមសេនីយ៍​ទោ​ និង​វរសេនីយ៍ត្រី​ បម្រើការ​ងារ​នៅក្នុង​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ និង​ម្នាក់ទៀត​ជាម​ន្ត្រី​នគរបាល​ បម្រើការ​ងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ទោះជាយ៉ាងណា​ នៅ​ពុំ​ទាន់​មាន​សេចក្ដីបញ្ជា​ក់​អំពី​សាវ​តា​ជាតិ​របស់​ក្រុម​ជនសង្ស័យ​នៅឡើយ​ទេ​ រហូតមកដល់​ពេលនេះ​។

គួរ​រំឮកថា​ កាលពី​ព្រឹក​ថ្ងៃ​ ទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​ កម្លាំង​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ ដោយមាន​ការដឹកនាំ​ និង​សម្របសម្រួល​ដោយ​លោក​ខៃ​ សម្ជស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ១៨នាក់​ (ចិនតៃវ៉ាន់១២នាក់​) នៅ​ទីតាំង​ឃ្លាំង​មួយ​កន្លែង​ដែលគេ​ដឹង​ថា​ជា​កម្មសិទ្ធិ​របស់​លោក​មេធាវី​ ហេ​ ជីវ​អេង​ នៅក្នុង​ ដីចម្ការ​ស្វាយ​ ស្ថិតនៅ​ ក្នុង​ភូមិ​ចា​ ឃុំ​ស្វាយ​ចចឹប​ ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​។

ទីតាំង​ដែល​ជនជាតិ​ចិន​យក​ធ្វើជា​មូលដ្ឋាន​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​នោះ​ ត្រូវ​ម្ចាស់​ឈ្មោះ​ ហេ​ ជីវ​អេង​ មុខរបរ​ជា​មេធាវី​ បាន​ជួល​ទៅ​ឱ្យឈ្មោះ​ រ័ត្ន​ ពិន្ទ ដែល​ជា​តំណាង​ឈរឈ្មោះ​ឱ្យ​បុគ្គល​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ក្នុង​តម្លៃ២២០០០ដុល្លារ​ក្នុង​មួយ​ខែ។

ក្រោយពី​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ នគរបាល​ជំនាញ​ខេត្ត​កំពង់ស្ពឺ​ បានសម្រេច​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង១៨នាក់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ VOIP​ ​ទៅ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ដំណើរការ​ចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ដោយឡែក​ ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ផ្ដល់​ទីតាំង​ឱ្យ​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នៅ​ចំណុច​ខាងលើ​នេះ​ បច្ចុប្បន្ន​នគរបាល​ជំនាញ​ខេត្ត​បាន​ស្នើសុំ​កិច្ចសហការ​ និង​ការ​ចង្អុលបង្ហាញ​ ដើម្បី​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​ពួកគេ​មក​ផ្ដន្ទាទោស​ តាមច្បាប់​ជាធរមាន​៕

ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​ ACU​ បញ្ជូន​នគរបាល៣នាក់​ដែល​រត់ការ​ដោះលែង​ជនជាតិ​ចិន១៨នាក់​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​នៅ​ខេត្ត​កំពង់ស្ពឺ​ ទៅ​តុលាការ​