ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១០ កុម្ភៈ តំបន់​ខ្លះ​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​


រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ មាន​ជ្រលង​សម្ពាធ​ខ្ពស់​មួយ​បាន​រំកិល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប់​ឦសាន ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ អាកាសធាតុ​នឹងមាន​ពី ១៧ ទៅ​២១​អង្សា​សេ​, តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​មាន​ពី ២០ ទៅ​២៣​អង្សា​សេ និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មាន​ពី ២២ ទៅ ២៤​អង្សា​សេ​។​

​ជាមួយគ្នានេះ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​ធនធានទឹក​ថា នៅ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ផ្នែក​មួយចំនួន នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​៕​

ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១០ កុម្ភៈ តំបន់​ខ្លះ​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​


ពាក្យទាក់ទង