ករណី​វីរុស​កូ​រ៉ូ​ណា អ្នកស្លាប់​កើន​ដល់​ជាង​៤​រយ​នាក់​


ចិន ៖ ​ករណី​ជំងឺ​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា មកទល់នឹង​ថ្ងៃ​អង្គារ (​ថ្ងៃទី​៤ ខែកុម្ភៈ​) នេះ មាន​របាយការណ៍​មក​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​៤២៥​នាក់​ហើយ ហើយ​បើតាម​អាជ្ញាធរខេត្ត​ហ៊ូ​ប៉ី​បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​ថ្មី​នៅថ្ងៃនេះ​មាន​ចំនួន ៦៤​នាក់​។​

​ដោយឡែក​បើក​គិត​ទូទាំង​ពិភពលោក​វិញ ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា (2019-nCoV) បាន​ឆ្លង​ទៅលើ​មនុស្ស ២០, ៦២៦​នាក់ និង​ស្លាប់​៤២៦​នាក់ ដោយ​វា​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ចំនួន​២៧​។ 

​គួរ​បញ្ជាក់ថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះឡើង​ដំបូង​គេ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ទីក្រុង​វូ​ហាន ខេត្ត Hubei ភាគ​កណ្តាល​របស់​ប្រទេស​ចិន រហូតមកដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​រយៈពេល​ជាង​២​ខែ​ហើយ ប៉ុន្តែ​គេ​នៅ​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល ឬ​វាក់​សាំង​ចាក់​បង្ការ​វីរុស​បាន​នៅឡើយ​ទេ​។ អង្គការ​សុខភាព​ពិភពលោក​បានចាត់ទុក​ថា នេះ​ជា​កង្វល់​ព្រួយបារម្ភ​របស់​ពិភពលោក និង​ប្រកាសអាសន្ន ហើយ​ប្រទេស​នានា​បាន​រួមគ្នា​រឹតបន្តឹង​ការធ្វើដំណើរ​ក៏​ដូច​ជួយ​ទប់ស្កាត់​ជំងឺឆ្លង​រាលដាល កុំ​ឲ្យ​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​៕​

ករណី​វីរុស​កូ​រ៉ូ​ណា អ្នកស្លាប់​កើន​ដល់​ជាង​៤​រយ​នាក់​
ករណី​វីរុស​កូ​រ៉ូ​ណា អ្នកស្លាប់​កើន​ដល់​ជាង​៤​រយ​នាក់​
ករណី​វីរុស​កូ​រ៉ូ​ណា អ្នកស្លាប់​កើន​ដល់​ជាង​៤​រយ​នាក់​


ពាក្យទាក់ទង

png