រកឃើញ​តោ​បុរាណ​មួយ​កប់​ក្រោម​ដី​នៅ​ប្រាសាទ​មេបុណ្យ

​ខេត្តបន្ទាយមានជ័យ ៖ កំណប់​តោ​ថ្ម​បុរាណ យ៉ាង​ស្រស់ស្អាត​មួយ ត្រូវបាន​ក្រុមការងារ​ជួសជុល​ប្រាសាទ​បារាយ​រណ៍​មេបុណ្យ របស់លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រកឃើញ​ខណៈ​ជួសជុល​កំពង់ទឹក​ប្រាសាទ​។ 

​ការរកឃើញ កំណប់​តោ​ថ្ម​បុរាណ ជា​ស្តេច​រាជសីហ៍ យ៉ាង​ស្រស់ស្អាត ដែលមាន​ទម្ងន់​ប្រហែល ២​តោន ខាងលើ គឺ​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ប្រាសាទ​បាយ​រណ៍​មេបុណ្យ ស្ថិតក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ នាំគ្នា​ចោមរោម​មើល និង​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ ជាពិសេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាទរ និង​រីករាយ​ក្រៃលែង ចំពោះ​ការរកឃើញ​នេះ​៕

​អត្ថបទ ៖ សម្បត្តិ សីហា​