ក្រុមហ៊ុន​មួយ​នឹង​បង្កើត​រោងចក្រ​ផលិតអំបោះនៅស្រុកភ្នំស្រួច


រាជធានីភ្នំពេញ ៖ យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​ឲ្យដឹងថា នៅថ្ងៃនេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជីជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន KANGTAIXIANG TEXTILE CO., LTD. សម្រាប់​គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ។

ទីតាំងរោងចក្រ​នោះ នឹង​ធ្វើ​ឡើងនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង៕

ក្រុមហ៊ុន​មួយ​នឹង​បង្កើត​រោងចក្រ​ផលិតអំបោះនៅស្រុកភ្នំស្រួច


ពាក្យទាក់ទង

png