ដើមខែកុម្ភៈ​នេះ សាំង​ចុះ១៥០រៀល


រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន​ឲ្យដឹងថា តម្លៃ​ប្រេងសាំងសម្រាប់​លក់រាយ​នៅ​តាម​ស្ថានីយ៍ ដោយ​អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២០ គឺមាន​តម្លៃ ៣៥៥០រៀល​ក្នុង​មួយ​លីត្រ ដែល​តម្លៃ​នេះ​ចុះ១៥០រៀល បើធៀប​នឹង​តម្លៃ​ប្រេងសាំង​ដែល​កំណត់​កាលពីពាក់កណ្តាលខែមុន។

ជាមួយគ្នានេះ តម្លៃ​ប្រេងម៉ាស៊ូត ក៏ចុះថ្លៃ​ដែរ ដោយ​នៅ​ត្រឹម ៣៤០០រៀល​ក្នុង​មួយ​លីត្រ ខណៈ​កាលពីពាក់​កណ្តាល​ខែមករា តម្លៃ​ប្រេង​ម៉ាស៊ូតក្នុង​មួយ​លីត្រ​តម្លៃ ៣៦០០រៀល៕

ដើមខែកុម្ភៈ​នេះ សាំង​ចុះ១៥០រៀល
ដើមខែកុម្ភៈ​នេះ សាំង​ចុះ១៥០រៀល