ធនា​គារ​កណ្តាល​ចិន បញ្ចេញ​ថវិកា​១៧៣​ពាន់​លាន​ដុល្លារ ដើម្បី​​ជួយ​រក្សា​តុល្យ​ភាព​សេដ្ឋកិច្ច ចំពោះ​មុខ​ការ​វាយ​ប្រហារ​ពី​សំណាក់​វីរុស​កូរ៉ូណា


ចិន ៖ ធនាគារកណ្តាលចិននឹងបញ្ចេញទឹកប្រាក់ប្រមាណ១.២ទ្រីលានយ័ន ទៅក្នុងសេដ្ឋកិច្ច ដើម្បីជួយរក្សាតុល្យភាពសេដ្ឋកិច្ច ខណៈប្រទេស​ទាំង​មូល​កំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី។

ធនាគារកណ្តាលរបស់ប្រទេសចិនបានឲ្យដឹងថា ការបញ្ចេញថវិការប្រមាណ១.២ទ្រីលានយ័ន ដែល​ស្មើនឹងប្រមាណ១៧៣ពាន់លានដុល្លារអាមេរិកនេះ គឺក្រោយពេលដែលទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសចិនបានបិទទ្វារចាប់តាំងពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មុនឱកាសបុណ្យចូលឆ្នាំចិន។

ចំណាត់ការបញ្ចេញទុនបម្រុងរបស់ធនាគារកណ្តាលចិន គឺមមានគោលបំណងជួយរក្សាតុល្យភាពសេដ្ឋកិច្ចប្រទេសចិន នៅចំពោះមុខការវាយប្រហារដ៏ខ្លាំងក្លា ពីសំណាក់វីរុសកូរ៉ូណា 2019-nCoV ដែលបានផ្តាច់ជិវិតមនុស្ស ជាង៣០០នាក់ និងមានករណីឆ្លងជាង១៧,០០០នាក់ នៅក្នុងប្រទេសចិន៕

ប្រភព៖ Channel News Aisa

ធនា​គារ​កណ្តាល​ចិន បញ្ចេញ​ថវិកា​១៧៣​ពាន់​លាន​ដុល្លារ ដើម្បី​​ជួយ​រក្សា​តុល្យ​ភាព​សេដ្ឋកិច្ច ចំពោះ​មុខ​ការ​វាយ​ប្រហារ​ពី​សំណាក់​វីរុស​កូរ៉ូណា


png