ពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំ គ្រោងនឹង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ


រាជធានីភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ បាន​ឲ្យដឹងថា ខ្លួននឹងរៀបចំធ្វើ​ “ពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ២០២០” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ដើម្បីដាក់បង្ហាញទំនិញម៉ាកល្បីៗរបស់ប្រទេសថៃ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្មថៃថា ការតាំងពិព័រណ៍ខាងលើនេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋកម្ពុជាអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់នៅលើទីផ្សារ។ ជាពិសេស នៅក្នុងពិព័រណ៍នោះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា៕

ពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំ គ្រោងនឹង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ
ពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំ គ្រោងនឹង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ


ពាក្យទាក់ទង

png