វីរុសកូរ៉ូណា ឆ្លង​ដល់​មនុស្ស​ជាង​១៧០០០នាក់ នៅ​ទូទាំង​ប្រទេស​ចិន


ចិន ៖ គណៈកម្មការសុខាភិបាលជាតិរបស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃចន្ទនេះ​ថា ការឆ្លងនៃវីរុសកូរ៉ូណា ដ៏​កាច​សាហាវ​បាន​កើនដល់ ១៧២០០ នាក់នៅទូទាំងប្រទេសចិន ក្នុងនោះមានករណីថ្មីចំនួន ២៨២៩ ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការក៏​បាន​បញ្ជាក់ដែរថា មានអ្នកស្លាប់ថ្មីចំនួន ៥៧ នាក់ដោយសារវីរុសនេះ ក្នុង​នោះ​​ខេត្តហ៊ូប៉ីមាន​ជនរងគ្រោះច្រើន​ជាងគេ ហើយ​បើ​គិត​ពី​ចំនួន​អ្នក​ស្លាប់​ទាំងអស់ បាន​កើន​ដល់ ៣៦១ នាក់ហើយ៕

ប្រភព ៖ CNA

វីរុសកូរ៉ូណា ឆ្លង​ដល់​មនុស្ស​ជាង​១៧០០០នាក់ នៅ​ទូទាំង​ប្រទេស​ចិន


ពាក្យទាក់ទង

png