ក្រសួង​ដាក់​បទចម្រៀង១៣បទ​ ​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ភរិយា​លោក​ ​គង់​ ​ប៊ុ​ន​ឈឿន​

ទំហំអក្សរ៖

​បទចម្រៀង​ចំនួន១៣បទ​ ​ដែល​ជា​ស្នាដៃ​និ​ពន្ធ​បទភញ​លេ​ ​និង​ទំនុកច្រៀង​ដោយ​លោក​ ​គង់​ ​ប៊ុ​ន​ឈឿន​ ​ត្រូវ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​ ​ជូន​ទៅ​លោកស្រី​ ​គាត​ ​គឹ​មលន​ ​ភរិយា​របស់​លោក​ ​គង់​ ​ប៊ុ​ន​ឈឿន​ ​។​ ​នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ចេញផ្សាយ​កាលពី​ថ្ងៃទី២៣​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​។​

​បទចម្រៀង​ទាំងនោះ​រួមមាន​ដូចជា​បទ​ ​លាហើយ​សោភី​នី​,​ ​ជួប​ភ័ក្រ​ ​ជួប​ស្នេហ៍​,​ ​អាទិត្យ​វង្សា​ ​ស៊ី​សូ​រិយា​វង្ស​,​ ​ក្មេង​វាយស្បែកជើង​,​ ​ទៅលេង​បាត់ដំបង​,​ ​ទឹកភ្នែក​ឪពុក​,​ ​ភ្លេង​មច្ចុរាជ​,​ ​ជំនោរ​ប៉ៃលិន​,​ ​អ្នកលេង​ស្មង​តាន់​,​ ​វិមាន​ទឹកភ្នែក​,​ ​ស្រណោះ​ផ្កា​ខ្ទម​,​ ​នឹកឃើញ​អូន​ផង​ ​និង​បូត​សណ្តែក​។​

​យ៉ាងណាក៏ដោយ​ក្រសួង​បាន​បញ្ជាក់​ថា​ ​ក្រសួង​បើក​សិទ្ធ​ឲ្យ​មានការ​ប្តឹង​ទាស់​រយៈពេល១ខែ​ ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​សិទ្ធិ​គ្រប់គ្រង​បទចម្រៀង​ខាងលើ​នេះ​ ​ដោយ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ​នៃ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​៕​

ក្រសួង​ដាក់​បទចម្រៀង១៣បទ​ ​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ភរិយា​លោក​ ​គង់​ ​ប៊ុ​ន​ឈឿន​