ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ល្បីៗរបស់អាមេរិក នឹង​មក​កម្ពុជាសប្តាហ៍ក្រោយ ដើម្បីមើលឱកាសវិនិយោគ


រាជធានីភ្នំពេញ ៖ គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer និងក្រុមហ៊ុន IBM នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅ​ថ្ងៃទី៦-៧ កុម្ភៈ ខាងមុខ ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ ។

បើតាម​ការ​ជូនដំណឹង​របស់​ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹងថា គណៈប្រតិភូទាំងនោះ មានតំណាងមកពីក្រុមហ៊ុនអាមេរិកចំនួន ១៦ នៅក្នុងតំបន់រួមមានក្រុមហ៊ុន Walmart, Amazon, IBM, John Deer, Corteva, California Figs, ADM, ក្រុមប្រឹក្សាធញ្ញជាតិអាមេរិក និងក្រុមហ៊ុន​វិស្វកម្ម Sripipat

ក្នុងដំណើរទស្សនកិច្ច​របស់​ពួកគេ​នោះ ក៏​នឹង​មាន​ការ​រៀបចំ​ធ្វើ​សន្និសីទសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងតំណាងនៃគណៈប្រតិភូក្រុមហ៊ុនអាមេរិក៕

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ល្បីៗរបស់អាមេរិក នឹង​មក​កម្ពុជាសប្តាហ៍ក្រោយ ដើម្បីមើលឱកាសវិនិយោគ


png