រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ២០​-​២២​ ​ខែធ្នូ​ ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៨​ ​នៅ​ខេត្តកំពត​

ទំហំអក្សរ៖

(ភ្នំពេញ)៖​ រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​កំណត់​យក​ថ្ងៃទី២០​-​២១​-​២២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ​ជុំ​ទី២​ ​នៅ​ខេត្តកំពត​។​

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ២០​-​២២​ ​ខែធ្នូ​ ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៨​ ​នៅ​ខេត្តកំពត​

ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ធំ​ ​ប្រចាំឆ្នាំ​នេះ​ ​ប្រកបដោយ​ភាព​ជោគជ័យ​ ​ក្រសួងទេសចរណ៍​ ​រដ្ឋបាល​ខេត្តកំពត​ ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ​បាន​ជួប​ប្រជុំ​ជាមួយគ្នា​ជា​រឿយ​ៗ​ ​ជាក់ស្ដែង​នា​ថ្ងៃទី២២​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ក្រសួង​ ​ស្ថាប័ន​មន្ទីរ​ ​អង្គភាព​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២​ ​នៅ​សាលាខេត្ត​កំពត​ដើម្បី​ត្រួតពិនិត្យ​ ​និង​កំណត់​ការងារ​សម្រាប់​អនុវត្ត​បន្ត​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​បាន​លើកឡើង​ពី​ការងារ​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​អនុវត្ត​បន្ត​ ​ក្នុង​នោះ​រួមមាន​៖​

​*​ ​កំណត់​យក​ខេត្តកំពត​ ​ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ ​«​វិថី​ម្ហូបអាហារ​ ​ឬហៅ​ថា​ ​Street​ ​Food​»​ ​ឱ្យ​បាន​លេច​ធ្លោ​រឡើង​។​

​*​ ​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​ ​នៅ​ខេត្តកំពត​ឱ្យ​បាន​ទូលំទូលាយ​ ​ពិសេស​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ ​តំបន់​កសិ​ទេសចរណ៍​កូនសត្វ​ ​ចម្ការ​ម្រេច​ ​និង​ផ​លិ​ផល​ម្រេច​កំពត​ ​ភ្នំ​កំពង់ត្រាច​ ​រមណីយដ្ឋាន​ទឹកឈូ​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។​

​*​ ​ត្រូវ​ត្រៀម​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ ​ដែល​ជា​ផលិតផល​កសិកម្ម​នាំចេញ​នៅនឹង​កន្លែង​ ​ដូចជា​ ​ធូរេន​ ​ចេក​ ​សាវម៉ាវ​ ​ដូង​ ​ស្រកានាគ​ជាដើម​។​

​*​ ​ត្រូវ​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​សិល្បៈ​ ​ទស្សនីយភាព​ ​របាំ​ ​តន្ត្រី​ ​និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​របស់​ប្រទេសជិតខាង​ ​និង​ខេត្ត​ដែល​ជា​សម្ពន្ធមេត្រី​របស់​ខេត្តកំពត​ ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ខាងមុខ​នោះ​។​

​*​ ​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្តកំពត​ ​គប្បី​រៀបចំ​ឆ្នេរខ្សាច់​ថ្មីទៀត​ ​ដើម្បី​បង្កើត​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​បន្ថែម​។​

​*​ ​ស្នើ​ឱ្យ​ក្រុមហ៊ុន​សុខា​បូកគោ​ ​គប្បី​រៀបចំ​ព្រឹត្តិ​ការណ៍​កម្សាន្ត​ផ្សេង​ៗ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​នេះ​ ​ដូចជា​ព្រឹត្តិ​ការណ៍​ដើរកម្សាន្ត​ក្នុង​ព្រៃ​ ​រត់​ម៉ា​រ៉ា​តុន​ ​ប្រណាំង​កង់​ ​ប្រណាំងទូក​ ​និង​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទាក់ទាញ​មួយចំនួន​ទៀត​នៅ​លើ​ភ្នំបូកគោ​។​

​*​ ​លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​កីឡា​ឱ្យ​បាន​ច្រើន​ ​ពិសេស​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ ​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ ​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដូចជា​ ​ជិះកង់​ ​រត់ប្រណាំង​ ​កីឡា​លើទឹក​ ​លើ​ឆ្នេរ​ ​និង​លើគោក​។​

​*​ ​ជំរុញ​ឱ្យ​យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​សេវាកម្ម​ ​អនាម័យ​ចំណីអាហារ​ ​ត្រូវ​បាន​បដិសណ្ឋារ​កិច្ច​ល្អ​ ​ត្រូវ​មាន​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ត្រូវ​មានការ​លើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ណា​ ​ដែល​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ​ ​វាយតម្លៃ​របស់ក្រ​សួង​ទេសចរណ៍​។​

​*​ ​ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍​ទេសចរណ៍​ ​និង​រមណីយដ្ឋាន​នានា​នៅ​ខេត្តកំពត​ ​កែប​ ​និង​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ ​អនាម័យ​ចំណីអាហារ​ ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ឆាប់រហ័ស​ ​អំពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មកកាន់​ខេត្តកំពត​ ​និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ ​តាមរយៈ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​វៃឆ្លាត​ ​(​Mobile​ ​App​)​។​

​*​ ​ត្រូវ​រៀបចំ​ការ​តុបតែង​លម្អ​ឱ្យ​មាន​សោភ័ណភាព​ល្អ​ ​ពិសេស​គឺ​ការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ធ្វើ​ឱ្យ​យ៉ាងណា​ឱ្យ​ទូទាំង​ខេត្ត​ ​និង​ក្រុង​កំពត​មាន​ភាព​ស្អាត​ ​និង​ត្រូវ​មាន​បង្គន់​អនាម័យ​ឱ្យ​បាន​គ្រប់គ្រាន់​ ​ត្រូវ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​គួរ​ជា​ទី​មោទ​នៈ​។​ ​រី​ឯ​បង្គន់​អនាម័យ​ ​និង​បន្ទប់ទឹក​នៅ​តាម​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ ​ផ្ទះសំណាក់​ ​សណ្ឋាគារ​ ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ ​ទី​សាធារណៈ​ទៀតសោត​ ​ក៏​ត្រូវតែ​ស្អាត​ជានិច្ច​៕​


ពាក្យទាក់ទង