ជនបរទេសម្នាក់គាំងបេះដូងស្លាប់ក្នុងភូមិគ្រឹះវឌ្ឍនះភាពអង្គរក្រុងសៀមរាប


ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានឲ្យ​ដឹងថា នៅវេលាម៉ោងជាង០១រំលងអាធ្រាតឈានចូលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅចំនុចភូមិគ្រឹះវឌ្ឍនៈភាពអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីជន បរទេសម្នាក់បានស្លាប់សង្ស័យគាំងបេះដូង ។

សមត្ថកិច្ចឲ្យ​ដឹងថា សាសពមានឈ្មោះ LEE JONGMIN ភេទ ប្រុស កើតថ្ងៃទី ១៩-០១-១៩៦៧ ជាជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M៨៨៩៩៨៧៩៥ មុខរបរលក់ផ្សិត ស្នាក់នៅបន្ទប់លេខ C ៣ ភូមិគ្រឹះកើតហេតុខាងលើ។

សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបាន​ស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូតមកទទួល៕

អត្ថបទ៖ តាំង ហូ

ជនបរទេសម្នាក់គាំងបេះដូងស្លាប់ក្នុងភូមិគ្រឹះវឌ្ឍនះភាពអង្គរក្រុងសៀមរាប
ជនបរទេសម្នាក់គាំងបេះដូងស្លាប់ក្នុងភូមិគ្រឹះវឌ្ឍនះភាពអង្គរក្រុងសៀមរាប


ពាក្យទាក់ទង