រដ្ឋាករ​ទឹក​ខេត្ត​កោះកុង កំណត់​ម៉ោង​ប្រើប្រាស់​ទឹក​សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ


ខេត្តកោះកុង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កោះកុង​ បាន​ឲ្យដឹងថា ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២០​តទៅ បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ មាន​ឱកាស​ប្រើប្រាស់​ទឹក​តែ​២លើក​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ។

ក្នុងនោះ​សម្រាប់ពេលព្រឹក គឺ​ចាប់ពីម៉ោង​៦ព្រឹក ដល់​ម៉ោង​១០ព្រឹក ហើយ​នៅ​ពេល​ល្ងាច គឺពី​ម៉ោង ៥ល្ងាច រហូត​ដល់​ម៉ោង​៩យប់។

មន្ទីរបាន​បញ្ជាក់ពី​ការ​កំណត់ពេល​ប្រើប្រាស់​ទឹកនេះ​ថា គឺ​ដោយ​សារ​តែ​រដូវ​ប្រាំង​អូស​បន្លាយ​រយៈពេល​យូរ ដែលធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់ទឹកស្អាត​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​មាន​ការ​ខ្វះខាត ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ទើបក្រុមហ៊ុន LYP Group ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ទឹកស្អាត​នៅ​ក្នុ​ងក្រុង​ខេមរភូមិន្ទ​ចាត់វិធានការ​​ដោយ​កំណត់​ម៉ោង​ បិទ-បើក ទឹក​ដូចនេះ៕

អត្ថបទ៖ យិន យឿន

រដ្ឋាករ​ទឹក​ខេត្ត​កោះកុង កំណត់​ម៉ោង​ប្រើប្រាស់​ទឹក​សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ
រដ្ឋាករ​ទឹក​ខេត្ត​កោះកុង កំណត់​ម៉ោង​ប្រើប្រាស់​ទឹក​សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ


ពាក្យទាក់ទង

png