ផ្ដើម​ចេញពី​ការ​បង្ហោះ​ facebook​ សុំ​ប្ដូរ​ចៅហ្វាយខេត្ត​រតនគិរី​ បុរស​ម្នាក់​ត្រូវ​ប្រឈមមុខនឹង​បទ​ចោទចំ​នួន៣ករណី​

ទំហំអក្សរ៖

(រតនគិរី)​៖ កម្លាំង​អធិការដ្ឋាន​ក្រុង​បានលុង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ចំនួន៣ផ្សេងគ្នា​។ ហេតុការណ៍​ឃាត់ខ្លួន​បុរស​រូប​នេះ​ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ ១៨​:៣០នាទី​ ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​ចំណុច​ភូមិ​ អូរ​កន្តិល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បានលុង​ ខេត្តរតនគិរី​។

ប៉ូលី​សអធិការដ្ឋាន​ក្រុង​បានលុង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ថាំ​ ​គី​មលាង​ ​ភេទប្រុស​អាយុ​ ២៧ឆ្នាំ​មាន​ទីលំនៅ​ បច្ចុប្បន្ន​ ភូមិ​អូរ​កន្តិល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បានលុង​ ខេត្តរតនគិរី​។

ប្រភព​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ជាប់ពាក់ព័ន្ធ​ ករណី​៖

១. បរិ​ហា​កេរ្តិ៍​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី​ ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​

ផ្ដើម​ចេញពី​ការ​បង្ហោះ​ facebook​ សុំ​ប្ដូរ​ចៅហ្វាយខេត្ត​រតនគិរី​ បុរស​ម្នាក់​ត្រូវ​ប្រឈមមុខនឹង​បទ​ចោទចំ​នួន៣ករណី​

២. ក្លែងបន្លំ​ឯកសណ្ឋាន​កងទ័ព​

ផ្ដើម​ចេញពី​ការ​បង្ហោះ​ facebook​ សុំ​ប្ដូរ​ចៅហ្វាយខេត្ត​រតនគិរី​ បុរស​ម្នាក់​ត្រូវ​ប្រឈមមុខនឹង​បទ​ចោទចំ​នួន៣ករណី​

៣. ប្រើប្រាស់​សារធាតុ​ញៀន​(+)

ផ្ដើម​ចេញពី​ការ​បង្ហោះ​ facebook​ សុំ​ប្ដូរ​ចៅហ្វាយខេត្ត​រតនគិរី​ បុរស​ម្នាក់​ត្រូវ​ប្រឈមមុខនឹង​បទ​ចោទចំ​នួន៣ករណី​

បើ​យោង​តាម​ Facebook​ ជនសង្ស័យ​ឈ្មោះ​ Leang​ Kim​ បាន​សរសេរ​ថា​ ខ្ញុំ​សូម​សំណូមពរ​ជូន​ដល់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ដោយ​តែងតាំង​ឱ្យ​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ប៊ុ​ន សៀង​ហ៊ួរ​ មក​ធ្វើជា​អភិបាលខេត្ត​រតនគិរី​ ជំនួស​ឯកឧត្តម​ ថង​ សា​វុន​ វិញ​ ដោយ​ប្តូរ​ឯកឧត្តម​ ថង​ សា​វុន​ ធ្វើជា​អភិបាល​ផ្សេង​ជំនួស​វិញ​។ ខ្ញុំ​សូម​អរគុណ​ និង​ដឹងគុណ​ជូនចំពោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ​៕


ពាក្យទាក់ទង