ប្រទេសចិនទទួលបានការសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា


ចិន ៖ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនសមនឹងទទួលបានការគោរពសរសើរពីសហគមន៍អន្តរជាតិដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសឆ្លងនិងការពារករណីសាយភាយចេញទៅក្រៅប្រទេសរបស់ជំងឺផ្លូវដង្ហើម ប្រភេទថ្មី ។

ថ្លែងទៅកាន់អ្នកកាសែតនៅឯសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ  អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះវិធានការដ៏អស្ចារ្យដែល​បានធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។

លោកបានបញ្ជាក់ជាថ្មីថា  ស្ទើរតែ ៩៩ ភាគរយនៃអ្នកផ្ទុកនិងការស្លាប់ទាំងអស់គឺស្ថិតនៅក្នុងប្រទេសចិនដោយមានតែ ៦៨ ករណី​   ហើយគ្មានអ្នកស្លាប់នៅក្នុង ១៥ ប្រទេសនិងតំបន់ក្រៅប្រទេសចិន៕

ប្រទេសចិនទទួលបានការសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា


ពាក្យទាក់ទង

png