នគរបាល​បង្ហាញមុខចោរលួចម៉ូតូយ៉ាងសកម្មចំនួន៩នាក់ នៅ​ខេត្តកោះកុង

ខេត្តកោះកុង ៖ លោក ឃឹម សាណេ ស្នងការរង និងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញមុខសញ្ញាចោរលួចដ៏សកម្មចំនូន៩នាក់ ដែលកន្លងមកពួកគេបានធ្វើសកម្មភាពលួចម៉ូតូជាបន្តបន្ទាប់នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកបុទុមសាគរ នៃខេត្តកោះកុង ។

លោកស្នងការរងបានបញ្ជាក់ថា មុខសញ្ញាទាំង៩នាក់ដែលសមត្ថកិច្ចបង្ហាញមុខនាពេលនេះ គឺសុទ្ធតែជាមុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្មនៅក្នុងក្រុងខេមរភូមិន្ទដែលកម្លាំងយើងបានធ្វើការតាមដាននិងឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញ ហើយក្នុងនោះក៏មានមុខសញ្ញាដែលបានប្រព្រឹត្តបទល្មើសលួចនិងជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលទើបតែបានដោះលែងចេញពន្ធនាគារនាពេលថ្មីៗនេះផងដែរ ហើយពួកគេបានធ្វើសកម្មភាពលួចម៉ូតូចំនួន៨លើករួចហើយ ដោយក្នុងនោះមាន៤លើក នៅក្នុងក្រុងខេមរភូមិន្ទ នៅក្នុងស្រុកមណ្ឌលសីមាចំនួន៣លើក និងនៅក្នុងស្រុកបុទុមសាគរចំនួន១លើក ហើយម៉ូតូដែលពួកគេបានលួចនោះ ភាគច្រើនត្រូវបានប្តូរពណ៌ និងកែលម្អតាមបែបផ្សេងៗ ទៅតាមអ្វីដែលពួកគេអាចធ្វើបាន ។

ចំពោះការឃាត់ខ្លួនមុខសញ្ញាចោរលួចដ៏សកម្មខាងលើ កម្លាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន៦គ្រឿង ក្នុងនោះមាន HONDA WAVE ចំនួន៣គ្រឿង HONDA ICON ចំនួន១គ្រឿង YAMAHA EXCITER ចំនួន១គ្រឿង និងម៉ាក ឌូក១គ្រឿង រួមទាំងឩបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ គ្រឿញៀនប្រភេទម្សៅពណ៍សចំនួន៧កញ្ចប់ (ធំ១) និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដាវសាមម៉ូរៃ១ដើម ថ្នាំពណ៍ចំនួន១កំប៉ុង៕

អត្ថបទ៖ យ៊ិន យឿន

ពាក្យទាក់ទង

png