សម្តេចតេជោប្រកាសថា កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ


រាជធានីភ្នំពេញ ៖ នៅ​ព្រឹកមិញនេះ (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០) ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ប្រកាស​ពី​ការសម្រេចមិនបិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក និង​តាមផ្លូវគោក ពីចិនមកកម្ពុជាឡើយ។

សម្តេច​បាន​លើក​ហេតុផលថា ការមិនបិទនេះ គឺ ទី១) ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើឲ្យ​កំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។ ២) ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។ ៣)មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន។ ៤)មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ និង ៥)ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​បាន​បញ្ជាក់ដែរថា ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកំពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ៕

សម្តេចតេជោប្រកាសថា កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ


png