ព្រះ​មហាក្សត្រ ទ្រង់​យាង​ចុះ​សួរ​សុខ​ទុក្ខ និង​ប្រោស​ព្រះ​រាជ​ទាន​នូវ​ព្រះ​រាជ​អំណោយ​ដល់​ប្រជានុ​រាស្រ្ត​នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ

(កំពង់ស្ពឺ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២០នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជានុរាស្រ្តចំនួន ៥៦០គ្រួសារ សិស្សានុសិស្សចំនួន ៨៩០នាក់ ស្ថិតនៅភូមិទឹកលង១ ភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតាបងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជានុរាស្រ្តទាំង៥៦០គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត៕(ANN007)

ពាក្យទាក់ទង

png