ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់​នៅ​តាមដង​ស្ទឹងសង្កែ​រួចរាល់ហើយ


ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រកាស​នៅ​មុន​នេះ​ថា សកម្មភាពរបស់​មន្ត្រីអង្គភាព​កំចាត់មីន​កម្ពុជា​(CMAC) បំផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ នាវេលា​ម៉ោង៨និង០០នាទីព្រឹកថ្ងៃទី៣០ខែ​ មករា ឆ្នាំ២០​២០ នៅក្នុងស្ទឹងសង្កែ​ ក្រុងបាត់ដំបង គឺ​បាន​ប្រព្រឹត្ត​ទៅ​រួចរាល់ហើយ។

គួរ​បញ្ជាក់ថា យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ ត្រូវ​បាន​គេ​​រកឃើញ​នៅ​តាម​បណ្តោយ​ច្រាំង​ស្ទឹងសង្កែចាប់ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម ស ខេង រហូត​ដល់​ស្ពាន​សម្តេចតេជោ ហ៊ុន សែន។ នៅព្រឹកមិញ​នេះ ក្រុម​ការងារ​ស៊ីម៉ាក់ បាន​សម្រេច​ធ្វើ​ការ​កម្ទេច​គ្រាប់​នោះ​នៅ​ហ្នឹង​កន្លែង។

បើតាម​ការ​បញ្ជាក់របស់​រដ្ឋបាល​ក្រុង​បាត់ដំបងថា ក្នុង​កំឡុង​ខែមករា ឆ្នាំ​១៩៧៩ ទីតាំង​វត្ត​សង្កែ ត្រូវ​បាន​ដាក់ជា​ឃ្លាំង​ស្តុកអាវុធ និង​គ្រាប់ ហើយ​បាន​ផ្ទុះ​ធ្វើ​ឲ្យ​គ្រាប់​រប៉ាត់រប៉ាយ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ ដោយ​កន្លងមក​អង្គភាព​កំចាត់មីន​ក៏​បាន​ធ្វើ​ការ​ប្រមូល​បាន​មួយ​ចំនួន​ហើយ តែ​បច្ចុប្បន្ន​ការ​អភិវឌ្ឍន៍ និង​ការ​រៀបចំ​កែ​លម្អ​រហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេសថ្មីៗនេះ រដ្ឋបាល​ខេត្តបាត់ដំបង​បាន​រៀបចំ​ការ​កែ​លម្អ​រច្រាំងស្ទឹងសង្កែ ក៏​បាន​រក​ឃើញ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន ដោយ​មួយ​ចំនួន​ក្រុម​ការងារ​បាន​ធ្វើ​ការ​បោស​សំអាត និង​ប្រមូលចេញ​បាន ដោយ​ឡែក​គ្រាប់​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​ធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង៕

ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់​នៅ​តាមដង​ស្ទឹងសង្កែ​រួចរាល់ហើយ
ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់​នៅ​តាមដង​ស្ទឹងសង្កែ​រួចរាល់ហើយ
ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់​នៅ​តាមដង​ស្ទឹងសង្កែ​រួចរាល់ហើយ
ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់​នៅ​តាមដង​ស្ទឹងសង្កែ​រួចរាល់ហើយ


ពាក្យទាក់ទង