ព្រឹកនេះ សម្តេចតេជោ នឹងថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មី (Coronavirus)


រាជធានីភ្នំពេញ ៖ ពីវិមានសន្តិភាព នៅ​ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋអំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កឲ្យ​មានការងឿងឆ្ងល់ និងការព្រួយបារម្ភ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលពិបាកទទួលព័ត៌មាន។

សន្និសីទ​ដែល​គ្រោង​នឹងធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ​វេលាម៉ោង​៩ព្រឹកនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបំភ្លឺបញ្ជាក់បង្ហាញអំពីដំណោះស្រាយនិងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា៕

ព្រឹកនេះ សម្តេចតេជោ នឹងថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មី (Coronavirus)