ថ្ងៃស្អែក​នឹង​មាន​បំផ្ទុះគ្រាប់​នៅ​​ច្រាំង​ស្ទឹងសង្កែ អាជ្ញាធរ​​ស្នើ​ពលរដ្ឋ​កុំចេញពីផ្ទះ ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​លេខ១ និង​ផ្លូវ១៥៩D

(បាត់ដំបង)៖ រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ជូនដំណឹង​នៅ​ថ្ងៃនេះ​ថា នាវេលាម៉ោង​៨ព្រឹក ថ្ងៃទី៣០ មករា ស្អែក ក្រុម​ការងារ​នឹង​រៀបចំ​ធ្វើ​ការ​បំផ្ទុះយុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ ដែល​បាន​រកឃើញ​នៅ​តាម​បណ្តោយ​ច្រាំង​ស្ទឹងសង្កែចាប់ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម ស ខេង រហូត​ដល់​ស្ពាន​សម្តេចតេជោ ហ៊ុន សែន, ដូច្នេះអាជ្ញាធរ​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ១ ស្ថិតនៅ​ភូមិ​កំពង់ក្របី ភូមិ​កម្មករ សង្កាត់ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ ១៥៩D ស្ថិត​ក្នុង​ភូមិ​រំចេក​៤ សង្កាត់រតនៈ សូម​មេត្តា​កុំ​ចេញពីផ្ទះ ឬ​ធ្វើដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ខាងលើ​នេះ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ។

បើតាម​ការ​បញ្ជាក់របស់​រដ្ឋបាល​ក្រុង​បាត់ដំបងថា ក្នុង​កំឡុង​ខែមករា ឆ្នាំ​១៩៧៩ ទីតាំង​វត្ត​សង្កែ ត្រូវ​បាន​ដាក់ជា​ឃ្លាំង​ស្តុកអាវុធ និង​គ្រាប់ ហើយ​បាន​ផ្ទុះ​ធ្វើ​ឲ្យ​គ្រាប់​រប៉ាត់រប៉ាយ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ ដោយ​កន្លងមក​អង្គភាព​កំចាត់មីន​ក៏​បាន​ធ្វើ​ការ​ប្រមូល​បាន​មួយ​ចំនួន​ហើយ តែ​បច្ចុប្បន្ន​ការ​អភិវឌ្ឍន៍ និង​ការ​រៀបចំ​កែ​លម្អ​រហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេសថ្មីៗនេះ រដ្ឋបាល​ខេត្តបាត់ដំបង​បាន​រៀបចំ​ការ​កែ​លម្អ​រច្រាំងស្ទឹងសង្កែ ក៏​បាន​រក​ឃើញ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន ដោយ​មួយ​ចំនួន​ក្រុម​ការងារ​បាន​ធ្វើ​ការ​បោស​សំអាត និង​ប្រមូលចេញ​បាន ដោយ​ឡែក​គ្រាប់​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​ធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង៕

ពាក្យទាក់ទង