រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួយ​ទៀត គ្រោង​នឹង​បើក​នៅស្រុកអង្គស្នួល


(ភ្នំពេញ)៖ បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពីថ្ងៃម្សិលមិញ​បាន​ឲ្យដឹងថា ក្រុមហ៊ុន KNITERACY ASIA COMPANY LIMITED បាន​ស្នើ​សុំ​ធ្វើ​ការ​វិនិយោគ​លើ​គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាម​ការ​បញ្ជាក់របស់ CDC ថា រោងចក្រ​នេះ នឹង​ប្រើ​ទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក ដោយ​វា​នឹង​អាចបង្កើតការងារបានចំនួន ១០២៦កន្លែង៕

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួយ​ទៀត គ្រោង​នឹង​បើក​នៅស្រុកអង្គស្នួល


ពាក្យទាក់ទង

png