ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា កើន​ដល់១៣២នាក់ និងឆ្លងជាង​៦ពាន់នាក់


គិត​មកដល់ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២០នេះ របាយការណ៍​បាន​បង្ហាញថា ចំនួនអ្នក​ស្លាប់​ដោយ​សារជំងឺ​កូរ៉ូណា​ដ៏​កាច​សាហាវ បាន​កើនឡើង​ដល់១៣២នាក់ ចំណែក​អ្នក​ឆ្លង​ក៏​ដល់​​ជាង​៦ពាន់នាក់។ 

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា កើន​ដល់១៣២នាក់ និងឆ្លងជាង​៦ពាន់នាក់

សូម​បញ្ជាក់ថា វីរុស​កូរ៉ូណានេះ មាន​ប្រភព​ពីប្រទេសចិន ហើយ​បច្ចុប្បន្ន​ជំងឺនេះ​​បានឆ្លងរាលដាល​ទៅបណ្តា​ប្រទេសមួយចំនួន ដូចជា ថៃ១៤ករណី, ហុងកុង​៨ករណី, តៃវ៉ាន់​៨ករណី, ជប៉ុន៧ករណី, ម៉ាកាវ៧ករណី, ម៉ាឡេស៊ី៧ករណី, សិង្ហបុរី៧ករណី, អូស្ត្រាលី៥ករណី, សហរដ្ឋអាមេរិក៥ករណី, បារាំង៤ករណី, អាល្លឺម៉ង់​៤ករណី, កូរ៉េខាងត្បូង​៤ករណី, កាណាដា​២ករណី, វៀតណាម​២ករណី, កម្ពុជា១ករណី, នេប៉ាល់១ករណី និងស្រីលង្កា១ករណី។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់​មានសេចក្តីរាយការណ៍ថា មានថ្នាំព្យាបាល ឬបង្ការជំងឺនេះនៅឡើយទេ៕


ពាក្យទាក់ទង

png