គ្រឹះស្ថានសិក្សានៅ​កម្ពុជា រៀបចំវិធានការការពារវីរុស កូរ៉ូណា


បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនោះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឲ្យ​បុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។

គ្រឹះស្ថានសិក្សានៅ​កម្ពុជា រៀបចំវិធានការការពារវីរុស កូរ៉ូណា

ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឲ្យ​បានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឲ្យ​សិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឲ្យ​បានច្រើន។

សូមជម្រាបថា បច្ចុប្បន្នវីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន (Wuhan) នៅខេត្តហ៊ុយបេ (Hbei) សាធារណរដ្ឋប្រជាមានិតចិន ហើយរាតត្បាតដល់បណ្ដាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ។ សម្រាប់កម្ពុជា គេ​ក៏​បាន​រកឃើញ​ករណីវីរុសនេះមួយផងដែរ គឺទៅលើបុរសម្នាក់ដែល​ទើប​ត្រឡប់មកពីប្រទេសចិន៕

គ្រឹះស្ថានសិក្សានៅ​កម្ពុជា រៀបចំវិធានការការពារវីរុស កូរ៉ូណា គ្រឹះស្ថានសិក្សានៅ​កម្ពុជា រៀបចំវិធានការការពារវីរុស កូរ៉ូណា គ្រឹះស្ថានសិក្សានៅ​កម្ពុជា រៀបចំវិធានការការពារវីរុស កូរ៉ូណា


png