ទេសចរ ទៅកម្សាន្ដខេត្តប៉ៃលិន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ ថយចុះបន្តិច


 (ប៉ៃលិន)៖ នៅអំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ កន្លងទៅនេះទេសចរទៅកម្សាន្តនៅខេត្តប៉ៃលិន បានថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តនេះ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានប្រាប់ ANN ថា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនៅឆ្នាំ២០២០ មានទេសចរជាតិចំនួន ១៥,៥៧៥នាក់ ទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។

លោកប្រធានមន្ទីរ បន្តថា ចំនួនទេសចរក្នុងឆ្នាំនេះ មានការថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ ដែលមាន ចំនួន ១៧,២៧៥នាក់។

លោក លឹម វាសនា រមណយីដ្ឋានដែលទេសចរនិយមទៅកម្សាន្តមានជាច្រើនកន្លែងរួមមាន៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវ អូរឈើក្រំ ចំការខ្នុរ ម្លប់សាវម៉ាវ និងស្ទឹង់ត្រជាក់ចិត្ត ជាដើម។

ទេសចរ ដែលទៅកម្សាន្តនៅខេត្តប៉ៃលិន បានកោតសរសើរចំពោះកិច្ចខិតខំរបស់មន្ត្រីពាក់ព័ន្ធដែលបានបង្កលក្ខណៈល្អប្រសើរ ជូនភ្ញៀវជាតិ និងអន្តរជាតិ។

ទោះជាយ៉ាងណា ទេសចរ ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ចំពោះការស្ថាបនាហេដ្ឋារចនាសម្ពន្ធ និងផ្លូវថ្នល់ចូលទៅតាមបណ្តារមណីយដ្ឋានឲ្យបានកាន់តែល្អជាងនេះ ដើម្បីជាការទាក់ទាញភ្ញៀវឲ្យបានកាន់តែច្រើន៕(ANN ឡោ សុខហៃ)

ទេសចរ ទៅកម្សាន្ដខេត្តប៉ៃលិន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ ថយចុះបន្តិច


ពាក្យទាក់ទង