តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ


(ភ្នំពេញ)៖ បន្ទាប់ពីមានការលេចឮព័ត៌មានចចាមអារ៉ាម ចេញពីខេត្តកំពង់ស្ពឺ ថាមានការរត់ការដោះលែងជនត្រូវចោទម្នាក់ជាកូនប្រុសរបស់មន្ត្រីយោធាជាន់ខ្ពស់ នៃយោធភូមិភាគទី៣ ដែលពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀនជិត ១០គីឡូក្រាម នោះ តុលាការក្រុងភ្នំពេញ បានប្រាប់ANN ថាវាជារឿងមិនពិតឡើយ។

លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ANN នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះថា ជនត្រូវចោទចំនួន ២នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១០គីឡូក្រាមនោះ គឺចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារតាមច្បាប់ហើយ។ 

បើយោងតាមដីកាបង្គាប់ឲ្យខ្លួនដែល ANN ទទួលបាន បញ្ជាក់ថា លោក អ៊ុក សុវណ្ណារិទ្ធចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ៖ទី១ឈ្មោះ កែវ សុធា ហៅ ធា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ គឹម វ៉ា ហៅ វ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររម្លឹកថា ក្រុមជនត្រូវចោទទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានកាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២០ ដោយមានការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលរបស់លោក ខាំ សុផារីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីក្រុមជនត្រូវចោទទាំង ២នាក់ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនតាមច្បាប់រួចមក ក៏មានព័ត៌មានចចាមអារ៉ាម លេចឮពីក្រុមគ្រួសាររបស់ជនត្រូវចោទឈ្មោះ កែវ សុធា ហៅ ធាដែលមានឪពុកជាមន្ត្រីយោធាជាន់ខ្ពស់ នៅយោធភូមិទី៣ នៃខេត្តកំពង់ស្ពឺ ថា តុលាការបានដោះលែងជននេះតាំងពីពេលឃាត់ខ្លួនភ្លាមៗមកម្ល៉េះ ដោយសារតែឈ្មោះ កែវ សុធា មិនជាប់ពាក់ព័ន្ធដូចការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនឡើយ។

ប្រភពពីខេត្តកំពង់ស្ពឺ បានបង្ហើបថា លោកឧត្តមសេនីយ៍ត្រី គង់ គឿន ជានាយទាហានជាន់ខ្ពស់មួយរូប នៃយោធភូមិភាគទី៣ របស់ខេត្តកំពង់ស្ពឺ និងជាឪពុករបស់ជនត្រូវចោទឈ្មោះ កែវ សុធាហៅ ធា បានប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ ថាកូនប្រុសរបស់លោកត្រូវតុលាការក្រុងភ្នំពេញដោះលែងវិញតាំងពីថ្ងៃឃាត់ខ្លួនភ្លាម ព្រោះអត់ជាប់ពាក់ព័ន្ធ។

ព្រោះតែព័ត៌មានចចាមអារ៉ាម ខុសពីការពិតនេះហើយទើប មានបកស្រាយ និងច្រានចោលពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ៕(ANN007)

តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ

តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ
តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ
តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ព័ត៌មាន​ថា មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​យោធ​ភូមិ​ភាគ​ទី​៣ ដែល​ពាក់​ព័ន្ធ​រឿង​លក់​គ្រឿង​ញៀន​ជិត ១០​គីឡូ