បុរស​​ជន​ជាតិ​ចិន​ម្នាក់ ដែល​​បាន​ចូល​មក​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​រលាក​សួត​កូរ៉ូណា

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសក្នុង សន្និសីទកាសែតនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះថា វិទ្យាស្ថាន Pasteur ទើបតែបាន បញ្ជាក់នៅរសៀលថ្ងៃនេះ ថា បុរសជនជាតិចិនម្នាក់មានវ័យប្រមាណ ៦០ឆ្នាំ ដែលបានធ្វើដំណើរមក ពីទីក្រុងវូហានចូលមកប្រទេសកម្ពុជា និងស្នាក់នៅក្នុងខេត្តព្រះសីហនុ មានផ្ទុកមានផ្ទុកមេរោគរលាកសួត កូរ៉ូណា (CORONA) ប្រភេទថ្មី។ 

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា បុរសជនជាតិចិនរូបនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុជាមួយសមាជិកក្រុមគ្រួសារ ៣នាក់ទៀត  ប៉ុន្តែពួកគេសមាជិកគ្រួសារគាត់ ៣នាក់នេះ មិនមានរោគសញ្ញា ជំងឺ រលាកសួតប្រភេទថ្មីនោះទេ។

បុរសជនជាតិចិនរូបនេះ បាទទៅស្នាក់នៅក្នុង ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ និងបានចេញរោគសញ្ញាជំងឺ កូរ៉ូណា (CORONA) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ដោយមានអាការៈក្តៅខ្លួនហៀរសំបោរ។ ក្រោយពីយកវត្ថុវិភាគ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០គឺជាលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយវិទ្យស្ថាន ប៉ាស្ទ័រ។ 

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា វិធានការរបស់ក្រុមគ្រូពេទ្យ គឺដាក់អ្នកជំងឺនៅក្នុងបន្ទប់ដោយឡែក នៅមន្ទីរពេទ្យខេត្តពព្រះសីហនុ ហើយដាក់អ្នកប៉ះពាល់ទាំងអស់ដែលជាសមាជិកគ្រួសាររបស់អ្នកជំងឺចំនួន ៣នាក់ នឹងត្រូវក្រុមគ្រូពេទ្យតាមដានសុខភាព ប្រើថ្នាំសម្លាប់មេរោគនៅកន្លែងដែលគាត់បានស្នាក់នៅ។

ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បន្តថា បុរសជនជាតិចិនរូបនេះ នឹងនៅសម្រាកព្យាបាលក្នុងប្រទេសកម្ពុជា។រហូតដល់បានជាសះស្បើយ ទើបគ្រូពេទ្យអនុញ្ញាតឲ្យធ្វើចាកចេញពីកម្ពុជា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ មានមនុស្សស្លាប់ដោយសារជំងឺ កូរ៉ូណា (CORONA) បានកើនដល់ ៨០នាក់ និងមានអ្នកឆ្លងជំងឺប្រភេទនេះច្រើនជាង ២០០០នាក់នៅក្នុងប្រទេសចិន ខណៈប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺនេះផងដែរដូចជា ប្រទេសថៃ និងវៀតណាមជាដើម៕(ANN007)

png