សមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនយុវចោរ ១១​នាក់​ ដែលប្លន់ម៉ូតូក្នុងភូមិសាស្ត្រស្រុកឧដុង្គ

(កំពង់ស្ពឺ​)៖​ យុវចោរចំនួន ១១នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទាំង ១១នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់ម៉ូតូជាច្រើនករណីនៅក្នុងទឹកដី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 

យុវចោរទាំង ១១នាក់ រួមមាន៖

-ឈ្មោះ ស៊ុន សុវណ្ណារ៉ា ហៅឃីម ភេទប្រុស អា​យុ ១៧ឆ្នាំ រស់នៅភូមិទួលពង្រ  ឃុំស្វាយ​ ​ស្រុកសា​ម​គ្គីមានជ័យ ខេត្តកំពង់​ឆ្នាំង

-ឈ្មោះ​ សេង សុភ​ក្តិ ភេ​ទប្រុស​ អាយុ ១៧ឆ្នាំ​ រស់នៅភូមិខ្យាង ឃុំស្វាយ​ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង

-ឈ្មោះ​ សុង វ៉ាន ភេទប្រុស​ អាយុ ២០ឆ្នាំ​ នៅភូមិគន្ថំ ឃុំវាលពន់ ស្រុ​កថ្ពង ខេត្តកំពង់ស្ពឺ​ 

-ឈ្មោះ​ សុខ សំជុន ភេទ​ប្រុស​ អាយុ ២៥ឆ្នាំ​ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង 

-ឈ្មោះ​ ម៉ាន់ ហៃ ភេទប្រុស​ អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់​ត្រឡា​ចខេត្តកំពង់ឆ្នាំង 

-ឈ្មោះ​ ម៉ាត់ គ្រីម ភេទប្រុស អាយុ ២៨ឆ្នាំ​ រស់នៅ​ភូ​មិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង 

-ឈ្មោះ​ វ៉ាត វ៉ូ ហៅធុង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្មីខ្មែរ ឃុំត្បែង​ខ្ពស់ ស្រុកសាមគ្គីមានជ៏យ ខេត្តកំពង់ឆ្នាំង 

-ឈ្មោះ​ អ៊ីម ផល្លី ភេទប្រុស អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសា​ម​គ្គីមានជ័យខេត្តកំពង់ឆ្នាំង 

-ឈ្មោះ ម៉ាច ភ័ក្ត្រា ភេទ​ប្រុស​ អាយុ ១៧ឆ្នាំ​ រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

-ឈ្មោះ​ ម៉ាំ រស្មី ភេទប្រុស​ អាយុ​ ១៨ឆ្នាំ រស់នៅភូមិខ្មែរថ្មី ឃុំត្បែ​ង​ខ្ព​ស់ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង​ 

-ឈ្មោះ​ ​ថា ពៅ ភេទប្រុស​ អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃញៀប ឃុំឈូកស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។

នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមយុវចោរទាំង ១១នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

-ម៉ូតូហុងដា​ សេ​១២៥ សេរី២០១៩​ ពណ៌ខ្មៅ ០៣គ្រឿង

-ម៉ូតូ ZoommerX ពណ៌លឿង ០១គ្រឿង

-ម៉ូតូ Nex ពណ៌ស​ ០១គ្រឿង

-ម៉ូតូ Nex ពណ៌ខ្មៅ ០១គ្រឿង

-ដាវ ១ដើម​ 

-ទូរស័ព្ទដៃ ៣គ្រឿង

-​និងម្សៅក្រាមសង្ស័យគ្រឿងញៀន ៣កញ្ចប់​។

ក្រោយពេលដកហូតវត្ថុតាង សមត្ថកិច្ច បានសម្រេចប្រគល់ម៉ូតូ ៣គ្រឿងជូនជនរងគ្រោះ តាមនីតិវិធី។

ចំណែកក្រុមជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។

គួររម្លឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានករណីប្លន់ម៉ូតូ ហុងដាសេ១២៥មួយគ្រឿង បានកើតឡើងនៅផ្លូវលំ ភូមិក្បា​លអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺដែលមានជនរងគ្រោះឈ្មោះ​ ឡូញ លី ភេទប្រុស​ អាយុ​៥០ឆ្នាំ នៅ​ភូ​មិឃុំកេីតហេតុ​ មុខរបរ​ កសិករ៕(ANN007)

ពាក្យទាក់ទង