បុរស​ម្នាក់​ខ្យល់គ ធ្លាក់​ពីលើ​ទូក​ចូលក្នុង​ទឹក​បឹង​ក្រោយ​ភូមិ​ស្លាប់​ភ្លាមៗ​


(​កំពង់ឆ្នាំង​)៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ​បន្ទាប់ពី​ខ្យល់គ​ ​និង​ធ្លាក់​ពីលើ​ទូក​ចូល​ទឹក​បឹង​ខាងក្រោយ​ភូមិ​ ​កាលពី​ល្ងាច​ថ្ងៃទី​២៣ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​នៅ​ចំណុច​មេទឹក​ខាងក្រោយ​ ​ភូមិ​ពាម​ឆ្កោក​ឃុំ​ពាម​ឆ្កោក​ ​ស្រុក​ជល​គី​រី​ ​ខេត្ត​កំពង់ឆ្នាំង​។​

​បុរស​ជនរងគ្រោះ​មានឈ្មោះ​ ​ជុំ​  ខ្នា​  ភេទ​ប្រុស​ ​អាយុ​ ៣៥​ឆ្នាំ​ ​រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​

​បន្ទាប់ពី​ពិនិត្យ​សាកសព​ជនរងគ្រោះ​រួចរាល់​ ​សមត្ថកិច្ច​ ​បាន​ប្រគល់ជូន​សាច់ញាតិ​យក​ធ្វេី​បុណ្យតាម​ប្រពៃណី​៕(ANN ​សាន្ត​ ​ផល្លា​)​

បុរស​ម្នាក់​ខ្យល់គ ធ្លាក់​ពីលើ​ទូក​ចូលក្នុង​ទឹក​បឹង​ក្រោយ​ភូមិ​ស្លាប់​ភ្លាមៗ​


ពាក្យទាក់ទង