នគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាមុខសញ្ញាប្លន់ និងជួញដូរគ្រឿងញៀន

(តាកែវ)៖ ជនសង្ស័យ ៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកគិរីវង់ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ម្សិលមិញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជាមុខសញ្ញាប្លន់ប្រដាប់អាវុធ។

ជនសង្ស័យទាំង ៥នាក់នោះរួមមាន៖ ទី១ឈ្មោះ ខាត់ វណ្ណដែន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ , ទី២ឈ្មោះ កៀវ  មនោផៃ ហៅ អាដំឡូង ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់,ទី៣ឈ្មោះ មេន បូផា ហៅ អាកណ្តុរភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់,ទី៤ឈ្មោះ គុណ ធូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ និងទី៥ឈ្មោះ ឌី សុខ ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃម្សិលមិញ នៅចំណុចផ្ទះជួលរបស់ឈ្មោះ មាស ឡាំ ស្ថិតនៅក្នុងភូមិ ពោធិ៍ខ្វិត ឃុំព្រះបាទជាន់ស្រុកគិរីវង់ ខេត្តតាកែវ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ០៧កញ្ចាប់តូច, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ធចំនួន ៥គ្រឿង,ដាវសាំរ៉ៃចំនួន ០១ដើម, ដែកទីបចំនួន ០១ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចស្រុកគិរី បានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ANN វណ្ណា)