PM ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​ថៅកែ​គ្រឿងញៀន ដែល​ជាប់គុក​មិនចេះ​បានយូរ បញ្ជូនទៅឲ្យ​តុលាការ​ដាក់គុក​ម្តងទៀត​

(​កំពង់ឆ្នាំង​)៖ ​បុរស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ចាត់ទុកថា​ ​ជា​ថៅកែ​ជួញដូរ​គ្រឿងញៀន​ប្រចាំ​ផ្សារ​ក្រោម​ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​ ​ម្តងទៀត​ ​ក្រោយ​ចេញពី​គុក​ហើយ​ ​នៅតែ​បន្ត​មុខរបរ​ចាស់​។​

​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ​ទើប​ចេញពី​គុក​រូបនោះ​មានឈ្មោះ​ ​វ័​ន្ត​ ​ហៃ​ភេទ​ប្រុស​ ​អាយុ​ ៤៥​ឆ្នាំ​ ​មុខរបរ​ ​លក់​គ្រឿងញៀន​ ​រស់នៅ​ភូមិ​ស្នោ​ ​ឃុំ​ខុន​រ៉ង​ ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​ម្សិលមិញ​ ​នៅ​ចំណុច​ភូមិ​កំព្រង​ ​ឃុំ​ផ្សារ​ ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​។​

​នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ ​សមត្ថកិច្ច​ជំនាញ​ ​បាន​ដកហូត​វត្ថុតាង​ជា​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ​មេតំ​ហ្វេ​តា​មីន​ ICE ​ហៅ​ម៉ា​ទឹក​ក​ ​ចំនួន​ ៨​កញ្ចប់​ធំ​ល្មម​ ​មាន​ទម្ងន់​២៥.៦៤​ក្រាម​ ​និង​ម៉ូតូ​ម៉ាក​ហុងដា​ C125 ​ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​ពោធិ៍សាត់​ 1D-0754 ​ជា​មធ្យោបាយ​ដឹកជញ្ជូន​គ្រឿងញៀន​ដាក់ឲ្យ​ម៉ូយចំនួន​មួយគ្រឿង​។​

​បច្ចុប្បន្ន​ ​ជនសង្ស័យ​ ​និង​វត្ថុតាង​ ​ត្រូវបាន​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​កសាង​សំណុំរឿង​ ​បញ្ជូនបន្ត​ទៅ​សាលាតំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

​សូម​ជម្រាបជូន​ថា​ ​ជនសង្ស័យ​ខាងលើ​ទើបតែ​ត្រូវ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​ឲ្យ​តុលាការ​ដាក់គុក​កាលពី​អំឡុង​ឆ្នាំ​២០១៨ ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដូចគ្នា​ ​ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ផង​ថៅកែ​ជួញដូរ​គ្រឿងញៀន​រូបនេះ​ ​ក៏​អាច​ចេញពី​គុក​មក​បន្ត​ប្រកបមុខរបរ​ចាស់​ ​តែ​សម្បូរ​អតិថិជន​នេះ​ដដែល​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា​ ​ម្តងនេះ​តុលាការ​ខេត្តកំពង់ឆ្នាំង​ ​នឹង​ផ្ត​ទ​ន្ទា​ទោស​ជននេះ​ឲ្យបាន​ធ្ងន់​ជាង​ពេលមុន​ព្រោះថា​ ​ក្រោយពេល​ចេញពី​គុក​ជននេះ​មិនបាន​រៀងចាល​សូម្បីតែ​បន្តិច​សោះ​៕ (ANN ​សាន្ត​ ​ផល្លា​)