តុលាការ​ផ្តន្ទា​ទោស​ DJ​ ឡាយ​ អិន​ និង​បក្ខពួក៣នាក់​ ដាក់គុក​ពី៤ឆ្នាំទៅ១៥ឆ្នាំ​ រឿង​លក់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​រ៉ុ​ករបស់​ឧកញ៉ា​ គិត​ ធាង​

(ភ្នំពេញ​)៖ ទីបំផុត​! តុលាការក្រុង​ភ្នំពេញ​ បាន​ប្រកាស​សាលក្រម​សំណុំរឿង​ DJ​ ឡាយ​ អិន​ និង​បក្ខពួក​ ដែល​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ុ​ក របស់​ឧកញ៉ា​ គិត​ ធាង​ ហើយ​។

យោង​តាម​សាលក្រម​ព្រហ្មទណ្ឌ​របស់​លោកស្រី​ យិច​ ឈា​ណា​វី​ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០​ ម្សិលមិញ​ បានសម្រេច​ផ្តន្ទា​ទោស​ ជនជាប់ចោទ​៖

-ឈ្មោះ​ ហែម​ បូរិ​ទ្ធ​ ហៅ​ DJ​ ឡាយ​ អិន​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ DJ​ ស្នាក់នៅ​ផ្ទះ​ លេខ៦៣​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ និង​ឈ្មោះ​ ម៉ៅ​ ស្រី​ណា​ ភេទ​ស្រី​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់នៅ​ ផ្ទះ​ជួល​ សង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​ ដាក់​ពន្ធនាគារ​ក្នុង​ម្នា​ក់ៗ​រយៈពេល​ ៤ឆ្នាំ​ និង​ពិន័យ​ ជា​ប្រាក់​ចំនួន​ ៦លាន​រៀល​ដាក់​ចូល​ថវិការដ្ឋ​។

-ឈ្មោះ​ អ៊ិ​ន សា​ខន​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ស្នាក់​ផ្ទះ​ជួល​លេខ៦A​ ផ្លូវលំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​ ១១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ២០លាន​រៀល​ ចូល​ជា​ថវិការដ្ឋ​។

-ឈ្មោះ​ ស៊ិន​ សម្ភស្ស​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ ស្នាក់នៅ​ ភូមិ៤​ សង្កាត់​បឹង​ស្រឡាង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​ ១៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ២០លាន​រៀល​ចូល​ជា​ថវិការដ្ឋ​។

សូមជម្រាប​ជូន​ថា​ ជនជាប់ចោទ​ទាំង​ ៤នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​បទ​កាប់​អាវុធ​ដោយ​ខុសច្បាប់​ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅ​ចំណុច​បន្ទប់​លេខ១០៨​ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ុ​ក ក្នុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ ភ្នំពេញ​។

គួរ​រម្លឹក​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង​ ៤នាក់​ កាលពី​យប់​ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៨​ និង​ដកហូត​បាន​វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE​) ហៅ​ម៉ា​ទឹកកក​ ទម្ងន់​ ៣៧៤.៣៩​ ក្រាម​, គ្រឿងញៀន​ប្រភេទ​ អ៊ិ​ចស្តា​ស៊ី​ ចំនួន​ ១,៥៦២​ គ្រាប់​ មាន​ទម្ងន់​ ៦០៩.៣៣ក្រាម​, អាវុធ​ខ្លី​ម៉ាក​ឡុក​ចំនួន​ ០១ដើម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​ចំនួន​ ១គ្រឿង​ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​តូច​ចំនួន​ ២គ្រឿង​៕(ANN007​)