តាមពិត​គ្រាប់បែកដៃ​ដែល​អាជ្ញាធរ​ ដកហូត​ពី​កុមារ​ៗ នោះ​គឺជា​ដែកកេះ​សម័យថ្មី​សោះ​

(កំពង់ឆ្នាំង​)៖ ទីបំផុត​! ការពិត​ ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​ស៊ី​ម៉ាក់​ បាន​រក​ឃើញ​ហើយ​ គឺ​គ្រាប់បែកដៃ​ជ័រ​ដ៏​ថ្មីសន្លាង​មួយ​គ្រាប់​ ដែល​នគរបាល​សង្កាត់​កំពង់ឆ្នាំង​ ដកហូត​ពី​កុមារ​ៗរស់នៅ​ក្នុង​ភូមិ​ យក​ទៅ​ប្រគល់​ជូន​មន្ត្រី​ជំនាញ​នោះ​ គឺជា​ដែកកេះ​សម័យ​ទំនើប​សោះ​។

លោក​ សុខ​ ចិន្តា​ មន្ត្រី​ស៊ី​ម៉ាក់​ បាន​បញ្ជាក់​ប្រាប់​ ANN​ នៅ​ព្រឹក​នេះ​ថា​ គ្រាប់បែកដៃ​ជ័រ​នេះ​ជា​ប្រភេទ​ដែកកេះ​ ដែល​មាន​រូបរាង​ដូច​គ្រាប់បែកដៃ​។ សូម​ប្រុង​ប្រយត្ន័​ទាំងអស់គ្នា​ និង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​ បើ​ឃើញ​វត្ថុ​អ្វី​សង្ស័យ​ត្រូវ​រាយការណ៍​ជូន​ សមត្ថកិច្ច​ ជាបន្ទាន់​ ជៀសវាង​ការ​គ្រោះថ្នាក់​ ។

សូម​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​ដកហូត​គ្រាប់បែកដៃ​ស្រោប​ជ័រ​ ខាងលើ​ពី​ក្រុ​មកុ​មារ​ៗ មាន​អាយុប្រមាណ​១០ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង​ កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២០​។

សមត្ថកិច្ច​ បញ្ជាក់​ថា​ កុមារ​ៗទាំងនោះ​ បាន​ប្រាប់​ថា​ ពួកគេ​រើស​គ្រាប់បែក​នោះ​ នៅក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែងនៅ​ក្នុង​ភូមិ​ ដោយ​ស្មានថា​ ជាគ្រាប់​បែក​ជ័រ​ធម្មតា​ ទើប​ពួកគេ​យក​គប់​លេង​តែម្តង​ម្តង​ទៅ​។

ជំ​វិញ​ករណីនេះ​ មន្ត្រី​ជំនាញ​របស់​ស៊ី​ម៉ាក់​ បាន​សន្និដ្ឋាន​ជំហាន​បឋម​ថា​ គ្រាប់បែក​ជ័រ​នេះ​ គឺ​អាច​ផ្ទុះ​បាន​ ហើយក៏​ឲ្យ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ឬរង​របួស​បាន​ដែរ​ ដោយ​គ្រាន់តែ​យើង​ដាក់គន្លឹះ​(ស្លាបព្រា​) វា​ចេញ​ រួច​គប់​។

ទោះជាយ៉ាងណា​ មន្ត្រី​ជំនាញ​របស់​ស៊ី​ម៉ាក់​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បើ​ប្រទះឃើញ​ដែកកេះ​ មាន​រូបរាង​ជាគ្រាប់​បែក​ដៃ​ប្រភេទ​នេះ​ សូម​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ ឬមន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ជាបន្ទាន់​ចៀសវាង​គ្រោះថ្នាក់​ ព្រោះ​វា​មិន​ប្រាកដ​ថា​សុទ្ធតែ​ជា​ដែ​កេះ​នោះ​ទេ​ ពោល​គឺ​អាច​មាន​ជន​ខិច​ខូច​ប្រើប្រាស់​រូបភាព​បំភាន់​ភ្នែក​បាន​ ដើម្បី​ធ្វើសកម្មភាព​ខុស​ច្បាប់​ផ្សេង​ៗ៕(ANN​ សាន្ត​ ផល្លា​)

ពាក្យទាក់ទង