មន្ត្រី​ជំនាញ​ដកហូត​គ្រាប់បែកដៃ ១​គ្រាប់​ពី​កុមារៗ បន្ទាន់​ពី​ពួកគេ​គប់​លេង​អស់ចិត្ត សំណាង​មិនទាន់​ផ្ទុះ​


(​កំពង់ឆ្នាំង​)៖ ​គ្រាប់បែកដៃ​ថ្មី​សន្លាង​មួយ​គ្រាប់​ ​ត្រូវបាន​នគរបាល​សង្កាត់​កំពង់ឆ្នាំង​ ​ដកហូត​ពី​កុមារៗ​រស់នៅ​ក្នុងភូមិ​ ​យកទៅ​ប្រគល់ជូន​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​ ​បន្ទាប់ពី​ប្រទះឃើញ​ក្មេងៗ​ទាំងនោះ​យកទៅ​គប់​លេង​ ​ប៉ុន្តែ​មិនទាន់​ផ្ទុះ​។​

​បើតាម​សេចក្តីរាយការណ៍​ ​បញ្ជាក់ថា​ ​សមត្ថកិច្ច​បាន​ដកហូត​គ្រាប់បែកដៃ​ស្រោប​ជ័រ​ ​ខាងលើ​ពី​ក្រុម​កុមារៗ​ ​មាន​អាយុប្រមាណ​ ១០​ឆ្នាំ​ ​រស់នៅ​ក្នុងភូមិ​ស្រែព្រីង​ ​សង្កាត់​កំពង់ឆ្នាំង​ ​ក្រុង​កំពង់ឆ្នាំង​ខេត្ត​កំពង់ឆ្នាំង​ ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​ម្សិលមិញ​។​

​សមត្ថកិច្ច​ ​បញ្ជាក់ថា​ ​កុមារៗ​ទាំងនោះ​ ​បាន​ប្រាប់ថា​ ​ពួកគេ​រើស​គ្រាប់បែក​នោះ​ ​នៅក្នុង​ដីឡូត៍​ទំនេរ​មួយកន្លែង​នៅ​ក្នុងភូមិ​ ​ដោយ​ស្មានថា​ ​ជា​គ្រាប់បែក​ជ័រ​ធម្មតា​ ​ទើប​ពួកគេ​យក​គប់​លេង​តែម្តង​ម្តង​ទៅ​។​

​ជំវិញ​ករណីនេះ​ ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​ ​បានឲ្យដឹងថា​ ​គ្រាប់បែក​ជ័រ​នេះ​ ​គឺអាច​ផ្ទុះ​បាន​ ​ហើយក៏​ឲ្យ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ​ឬ​រងរបួស​បានដែរ​ ​ដោយ​គ្រាន់តែ​យើង​ដាក់​គីប​វា​ចេញ​ ​រួច​គប់​។​

​មន្ត្រី​ជំនាញ​ ​បាន​បន្តទៀតថា​ ​គេ​មិនទាន់​កំណត់​ដឹងថា​ ​គ្រាប់​បែប​ប្រភេទ​នេះ​ ​ផលិត​ ​និង​នាំចូល​ពី​ប្រទេស​ណា​នៅឡើយ​ទេ​ ​ប៉ុន្តែ​វា​ជា​គ្រាប់បែក​ថ្មី​ ​និង​នៅ​មានគុណ​ភាពល្អ​ ១០០​ភាគរយ​ ​ដូច្នេះ​បើ​បងប្អូន​ប្រទះឃើញ​គ្រាប់បែកដៃ​ប្រភេទ​នេះ​ ​សូម​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ ​ឬ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​។​ជាបន្ទាន់​៕(ANN ​សាន្ត​ ​ផល្លា​)​

មន្ត្រី​ជំនាញ​ដកហូត​គ្រាប់បែកដៃ ១​គ្រាប់​ពី​កុមារៗ បន្ទាន់​ពី​ពួកគេ​គប់​លេង​អស់ចិត្ត សំណាង​មិនទាន់​ផ្ទុះ​ មន្ត្រី​ជំនាញ​ដកហូត​គ្រាប់បែកដៃ ១​គ្រាប់​ពី​កុមារៗ បន្ទាន់​ពី​ពួកគេ​គប់​លេង​អស់ចិត្ត សំណាង​មិនទាន់​ផ្ទុះ​


ពាក្យទាក់ទង