កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ធំ​ ២កន្លែង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ១៧នាក់​


(ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ នៅ​រសៀល​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០​ ម្សិលមិញ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុសស្រី​ ១៧នាក់​។

ការ​ចុះ​បង្ក្រាប​នេះ​ ដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ធ្វើឡើង​ចំនួន​ ០២ទី​តាំង​ផ្សេង​ៗ ដែល​ទីតាំង​ ១នៅ​ចំណុច​ក្រុម​ទី៦​ និង​ចំណុច​ក្រុម​ទី៨​ ភូមិ២​ សង្កាត់៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដោយ​ដកហូត​បាន​វត្ថុ​តាង​ជា​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ និង​សម្ភារ​ផលិត​គ្រឿងញៀន​មួយចំនួន​ទៀត​។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​៕(ANN007​)

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ធំ​ ២កន្លែង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ១៧នាក់​ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ធំ​ ២កន្លែង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ១៧នាក់​ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ធំ​ ២កន្លែង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ១៧នាក់​ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ធំ​ ២កន្លែង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ១៧នាក់​