នគរបាល​ខណ្ឌ​សែនសុខ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រក​ឃើញ​គ្រឿងញៀន​ ជិត​កន្លះ​គីឡូក្រាម​


(ភ្នំពេញ​)៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ភ្នំពេញថ្មី​ នៃ​ខណ្ឌ​សែនសុខ​ កាលពី​យប់​ថ្ងៃទី១៦ខែមករា​ ឆ្នាំ២០២០​ ម្សិលមិញ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​តាមផ្លូវ១៩៨៦​ ភូមិ​ភ្នំពេញថ្មី​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ ជនសង្ស័យ​មានឈ្មោះ​ ពឹង​ គឹ​មហ័ន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

នៅពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​ បាន​ដកហូត​វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (Ice​) ហៅ​ម៉ា​ទឹកកក​ ទម្ងន់​ ៣៤៥.៧៥ក្រាម​។

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕(ANN007​)

នគរបាល​ខណ្ឌ​សែនសុខ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រក​ឃើញ​គ្រឿងញៀន​ ជិត​កន្លះ​គីឡូក្រាម​


png