តុលាការ​ សម្រេច​ឃុំខ្លួន​ម្តាយ​បង្កើត​របស់​ តារាចម្រៀង​ ពេជ្រ​ សូលី​កា​ ជា​បណ្ដោះអាសន្ន​


(ភ្នំពេញ​)៖ ទីបំផុត​! លោក​ ឡុង​ វណ្ណា​ ចៅ​ក្រម​សើ​បសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០​ ម្សិលមិញ​ ​បានសម្រេច​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ស៊ិន​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​៤៥ឆ្នាំ​ ដាក់​ពន្ធនាគារ​បណ្ដោះ​ អាសន្ន​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។

ការសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ ខាងលើ​បាន​ធ្វើឡើង​បន្ទាប់ពី​តំណាង​អយ្យការ​ បើក​ការ​ស៊ើបសួរ​និង​ចោទប្រកាន់​ពី​បទ​ ឃាតកម្ម​ប្រព្រឹត្ដ​នៅ​ចំណុច​ក្នុង​បុរី​ VILLA​ TOWN​ ផ្លូវ​លេខ​ V16A​ ផ្ទះលេខL45A​ ក្នុង​ភូមិ​ទួល​រកា​ ក្រុម១០​ សង្កាត់​ចាក់​អ ង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ​កាលពី​ថ្ងៃទី១១ខែមករា​ ឆ្នាំ២០២០​ តាម​បញ្ញ​ត្ដិ​មាត្រា​ ១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

គួរ​រម្លឹក​ថា​ ស្ត្រី​ត្រូវ​ចោទ​ខាងលើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ ឃាត់ខ្លួន​បន្ទាប់ពី​រក​ឃើញថា​ បាន​សម្លាប់​ជនរងគ្រោះ​ជា​សង្សារ​(ស្រី​ស្រលាញ់​ស្រី​) ឈ្មោះ​ ងិន​ សុខ​លី​ ភេទ​ស្រី​អាយុ​៥០ឆ្នាំ​ ជនជាតិ​ខ្មែរ​ កាលពី​រសៀល​ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២០​ នៅក្នុង​បុរី​ VILLA​ TOWN​ ផ្លូវ​លេខ​ V16A​ ផ្ទះលេខL45A​ ក្នុង​ភូមិ​ទួល​រកា​ ក្រុម១០​ សង្កាត់​ចាក់អង្រែក្រោម​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​៕(ANN007​)

តុលាការ​ សម្រេច​ឃុំខ្លួន​ម្តាយ​បង្កើត​របស់​ តារាចម្រៀង​ ពេជ្រ​ សូលី​កា​ ជា​បណ្ដោះអាសន្ន​


ពាក្យទាក់ទង

png