អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុកថា​ កិច្ចសហការ​ល្អ​រវាង​មន្ត្រី​ និង​អ្នកសារព័ត៌មាន​ ជា​រឿង​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​


(ភ្នំពេញ​)៖ ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុក​កិច្ចសហការ​ល្អ​រវាង​មន្ត្រី​រាជការ​ និង​អ្នកសារព័ត៌មាន​ គឺជា​រឿង​ដែល​ចាំបាច់​ និង​ពុំ​អាច​ខ្វះ​បាន​។

ឯកឧត្តម​ បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ​ ហូប​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ កាលពី​រាត្រី​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០​ ម្សិលមិញ​។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន​សម្តែង​ការ​កោតសរសើរ​ និង​អរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​នៅក្នុង​ខេត្ត​ ដែល​តែងតែ​ផ្សព្វផ្សាយ​អំពី​ការពិត​ នៃ​សកម្មភាព​របស់​មន្ត្រី​រាជការ​ ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ​ និង​ប្រជាជន​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​។

ឯកឧត្តម​ វ៉ី​ សំណាង​ សុំ​ឲ្យ​អ្នកសារព័ត៌មាន​ ទាំងអស់​បន្ត​ធ្វើការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ ដើម្បី​ក្លាយជា​កញ្ចក់ឆ្លុះ​បញ្ចាំង​អំពី​ការពិត​របស់​ខេត្ត​ និង​ជួយ​រិះគន់​ស្ថាបនា​ មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្ត​សំដៅ​ជំរុញ​ឲ្យ​មានការ​កែប្រែ​ជា​វិជ្ជមាន​ ក្នុង​ការអនុវត្ត​ភារកិច្ច​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ បម្រើប្រជាជន​។

ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ មន្ត្រី​រាជការ​ និង​អ្នកសារព័ត៌មាន​ ត្រូវ​ធ្វើការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ស្និត​ស្នាល​ ដើម្បី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​ វិជ្ជាជីវៈ​ គុណភាព​ និង​មាន​ភាព​ជឿ​ទុកចិត្ត​បាន​ពី​មជ្ឈដ្ឋាន​ទូទៅ​ ចៀសវាង​រាល់​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬមិន​គ្រប់ជ្រុងជ្រោយ​ បង្កើត​ឲ្យ​មានការ​ភ័ន្តច្រឡំ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​។

ជាចុងក្រោយ​ ឯកឧត្តម​ វ៉ី​ សំណាង​ ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ គោរព​តាម​ ពាក្យស្លោក​«អ្នកសារព័ត៌មាន​ កុំ​ពាន​សិទ្ធិ​អ្នកដទៃ​ កុំ​បំភ្លៃ​ការពិត​» ដែល​បាន​ដាក់ចេញ​ដោយ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​គ្រាដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​ លើក​ទី៣​ កាលពី​ថ្ងៃទី១៤​ ខែមករា​ឆ្នាំ២០២០​ កន្លងទៅ​៕(ANN007​)

អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុកថា​ កិច្ចសហការ​ល្អ​រវាង​មន្ត្រី​ និង​អ្នកសារព័ត៌មាន​ ជា​រឿង​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​ អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុកថា​ កិច្ចសហការ​ល្អ​រវាង​មន្ត្រី​ និង​អ្នកសារព័ត៌មាន​ ជា​រឿង​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​ អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុកថា​ កិច្ចសហការ​ល្អ​រវាង​មន្ត្រី​ និង​អ្នកសារព័ត៌មាន​ ជា​រឿង​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​ អភិបាលខេត្ត​កំពង់ស្ពឺ​ ចាត់ទុកថា​ កិច្ចសហការ​ល្អ​រវាង​មន្ត្រី​ និង​អ្នកសារព័ត៌មាន​ ជា​រឿង​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​


ពាក្យទាក់ទង

png