សមត្ថកិច្ច​ខណ្ឌទួលគោក​ ឃាត់ខ្លួន​យុវជន​ ២នាក់​ ពាក់ព័ន្ធ​ករណី​ ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​


(ភ្នំពេញ​)៖ កម្លាំង​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារដេប៉ូ២​ នៃ​ខណ្ឌទួលគោក​ កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០​ បាន​ឃាត់ខ្លួន​យុវជន​ ២នាក់​ ភ្លាម​ៗ បន្ទាប់ពី​ធ្វើសកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​ នៅ​ចំណុច​មុខ​ផ្ទះលេខ០១B​ ផ្លូវ​លេខ១៣៨​ កែង២១៥z​ ក្រុម​ទី២៤​ ភូមិ៩​ សង្កាត់​ផ្សារដេប៉ូ​ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

បើ​តាម​សមត្ថកិច្ច​ ជនសង្ស័យ​ទី១ឈ្មោះ​ យៀន​ រ៉ា​វុធ​ ហៅ​ វុធ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបរ​ ចោរ​ ស្នាក់នៅ​ផ្ទះលេខ៤២​ ផ្លូវ​សុក​ហុក​ អូ​ឫស្សី​ទី១​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ គឺជា​អ្នក​បើក​ម៉ូតូ​ជិះ​ធ្វើសកម្មភាព​ និង​ទី២ឈ្មោះ​ ឈាក​ សុវណ្ណ​រតនៈ​ ហៅ​ រតនៈ​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មុខរបរ​ ចោរ​ ស្នាក់នៅ​ផ្ទះលេខ២៧​ ផ្លូវ​សុខ​ហុក​ សង្កាត់​អូរឫស្សី​ទី១​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ជា​នាក់​ធ្វើសកម្មភាព​ឆក់​។

ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ កែវ​ សេង​ ភេទ​ស្រី​ អាយុ​ ៧១ឆ្នាំ​ មុខរបរ​ មេផ្ទះ​ ស្នាក់នៅ​ផ្ទះលេខ២០B​ ផ្លូវ​លេខ១៣៨​ ក្រុម​ទី៣០​ ភូមិ១០​ សង្កាត់​ផ្សារដេប៉ូ​ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ ២នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​កសាង​សំណុំរឿង​ លួច​មាន​ស្ថាន​ទម្ងន់ទោស​ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕(ANN007​)

សមត្ថកិច្ច​ខណ្ឌទួលគោក​ ឃាត់ខ្លួន​យុវជន​ ២នាក់​ ពាក់ព័ន្ធ​ករណី​ ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​


ពាក្យទាក់ទង

png