សម​ត្ច​កិច្ច​ បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ ២នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ បង្ខាំង​ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​


(ភ្នំពេញ​)៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ៧មករា​ ​នៅ​ព្រឹក​ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២០​ នេះ​ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ ២នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាមច្បាប់​ ពាក់ព័ន្ធ​រឿង​ បង្ខាំង​ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​។

បើ​យើង​តាម​របាយការណ៍​របស់​ សមត្ថកិច្ច​ ជនសង្ស័យ​ទី១​ Hong​ Laing​ ភេទប្រុស​ ភេទ​ ៣២ឆ្នាំ​ជនជាតិ​ចិន​ និង​ទី២ឈ្មោះ​ Pan​ Xusheng​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិ​ចិន​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ ZHOU​ CHAOJAIANG​ ភេទប្រុស​ ជនជាតិ​ចិន​។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ស្ថិត​ក្រោម​ចំណាត់ការ​របស់​ លោក​ សេង​ គឹម​ឡាក់​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បើ​ការ​ស៊ើបសួរ​ និង​សម្រេច​ចោទប្រកាន់​ ឬមិន​ចោទប្រកាន់​តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​យុត្តិធម៌​។

គួរ​រម្លឹក​ថា​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត​ ខណ្ឌ៧មករា​ បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​ កាលពី​រសៀល​ថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២០​ តាម​បណ្តឹ​ងរ​បស់​ជនរងគ្រោះ​ពាក់ព័ន្ធ​ករណី​ផ្តើម​គំនិត​ក្នុង​អំពើ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​ ដើម្បី​ជំរិត​ទារប្រាក់​ និង​បទ​សមគំនិត​ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២០​ នៅ​ចំណុច​ សណ្ឋាគារ​ សៅ​អាស៊ី​ វី​យូ​ផ្ទះលេខ​ ៥៣​+៥៥​ ផ្លូវ​លេខ១១៣​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​៕(ANN007​)

សម​ត្ច​កិច្ច​ បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ ២នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ បង្ខាំង​ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​ សម​ត្ច​កិច្ច​ បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ ២នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ បង្ខាំង​ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​ សម​ត្ច​កិច្ច​ បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ ២នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ បង្ខាំង​ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​


ពាក្យទាក់ទង

png