នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​


(​ភ្នំពេញ​)៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត​ ​នៅ​រសៀល​ថ្ងៃទី​១០ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​ ២​នាក់​ ​ក្នុងចំណោម​ ៥​នាក់​ ​ពាក់ព័ន្ធ​ករណី​ ​ប្រើ​ហិង្សា​ ​កំហែង​យក គំរាម​សម្លាប់ និង​ប្លន់​ ​ជនជាតិ​ចិន​ដូចគ្នា​។​

​បើតាម​សមត្ថកិច្ច​ ​បាន​បញ្ជាក់ថា​ ​ជនសង្ស័យ​ទី​១​ឈ្មោះ​ Hong Leang ​ភេទ​ប្រុស​ ​ជន​ជាតិចិន​ ​និង​ទី​២​ឈ្មោះ​ Mr Pan ​ភេទ​ប្រុស​ ​ជន​ជាតិចិន​។​ ​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ ZHOU CHAOJAIANG ​ភេទ​ប្រុស​ ​ជន​ជាតិចិន​។​ 

​គួររម្លឹកថា​ ​កាលពី​ថ្ងៃទី​០៨ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​កន្លងទៅ​ ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ ៥​នាក់​ ​បាន​យក​កាំបិត​ទៅ​គំរាម​ ​និង​វាយតប់​លើ​ជនរងគ្រោះ​ ​ដើម្បី​កំហែង​យកប្រាក់​ ​និង​សម្ភារ​ជាច្រើន​ទៀត​ ​រួមទាំង​បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ប្រគល់​សណ្ឋាគារ​ ​សៅ​អាស៊ី​ ​វី​យូ​ ​ឲ្យ​ពួកគេ​។​

​ករណីនេះ​កើតហេតុ​នៅ​ចំណុច​សណ្ឋាគារ​ ​សៅ​អាស៊ី​ ​វី​យូ​ ​ស្ថិតនៅ​ផ្ទះ​លេខ​៥៣ ​ផ្ទះ​លេខ​១១៣​សង្កាត់​បឹង​ព្រលឹត​ ​ខណ្ឌ​៧​មករា​ ​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត​ ​កំពុង​សាកសួរ​ជនរងគ្រោះ​ ​និង​ជនសង្ស័យ​ ​ដើម្បី​ធ្វើ​កំណត់ហេតុ​ ​បញ្ជូនទៅ​ថ្នាក់លើ​ចាត់ការ​តាម​ផ្លូវច្បាប់​៕(ANN007)​

នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​ នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​ នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​ នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​ នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ឃាត់ខ្លួន​ជន​ជាតិចិន ២​នាក់ ក្នុងចំណោម ៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា កំហែង​យក គំរាម និង​ប្លន់ ជនជាតិ​ចិន​ដូចគ្នា​


ពាក្យទាក់ទង

png