ក្រោយ​សាកសួរ​! លោក​ព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ អនុញ្ញាត ឲ្យ​ជនជាតិ​បារាំង​ម្នាក់ ដែល​ប្រើ​ហិង្សា​លើ​អ្នកបើកបរ និង​វាយកម្ទេច​រ៉ឺម៉ក​កង់​បី​ចោល ទៅផ្ទះ​វិញ​


(​ភ្នំពេញ​)៖ ​បន្ទាប់ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ ​នៃ​អធិការ​ខណ្ឌទួលគោក​ ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​ទៅ​តុលាការ​ដើម្បី​ចាត់​តាមច្បាប់​កាលពី​ថ្ងៃទី​០៨ ​ខែ​មករា​ ​ឆ្នាំ​២០២០​ប៉ុន្តែ​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​ ​ស៉ិត​ ​វណ្ណៈ​ ​សម្រេច​ដោះលែង​ទៅវិញ​ ​ក្រោយពេល​សាកសួរ​ចប់​។​ ​នេះ​បើ​យោងតាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​។​

​សូមជម្រាបថា​ ​ជនសង្ស័យ​ដែល​មានសំណាង​ត្រូវបាន​តំណាង​អយ្យការ​ដោះលែង​នោះ​មានឈ្មោះ​ VERON MAXENCE LUDWIG ​ភេទ​ប្រុស​ ​អាយុ​ ៣២​ឆ្នាំ​ ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ ​ឃាត់ខ្លួន​កាល​ព្រឹក​ថ្ងៃទី​០៥ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​ពាក់ព័ន្ធ​បទ​ ​ល្មើស​ហិង្សា​ដោយ​ចេតនា​ ​និង​ធ្វើឲ្យ​ខូចខាត​ដោយចេត​នាមាន​ស្ថាន​ទម្ងន់ទោស​។​

​គួររម្លឹកថា​ ​កាលពី​វេលា​ម៉ោង​ ០១៖២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៥ ​ខែ​មករា​ ​ឆ្នាំ​២០២០ ​ជនសង្ស័យ​ ​បាន​ប្រើ​ដុំថ្ម​ ​និង​កាំបិត​ ​វាយកម្ទេច​រ៉ឺម៉ក​កង់​ ៣ ​និង​ប្រើ​កាំបិត​ដេញ​ចាក់​ជនរងគ្រោះ​ឈ្មោះ​ ​កត់​ ​រំ​ចង់​ភេទ​ប្រុស​ ​អាយុ​៣៣​ឆ្នាំ​ ​ជនជាតិខ្មែរ​ ​មុខរបរ​រត់​រ៉ឺម៉ក​កង់​ ៣ ​ស្នាក់នៅ​ផ្ទះ​លេខ​១០៤ ​ផ្លូវជាតិ​លេខ​៣​ភូមិ​កំបុត​ ​សង្កាត់​ចោមចៅ​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ឲ្យ​រងរបួស​ ​នៅ​ចំណុច​មុខ​ផ្ទះជួល​ ​លេខ​៨ ​ផ្លូវ​លេខ​៥៦២ ​ក្រុមទី​៤៤ ​ភូមិ​១១ ​សង្កាត់​បឹងកក់​ទី​១ ​ខណ្ឌ​ទួលគោក​ ​រាជធានី​ភ្នំពេញ​៕(ANN007)​

ក្រោយ​សាកសួរ​! លោក​ព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ អនុញ្ញាត ឲ្យ​ជនជាតិ​បារាំង​ម្នាក់ ដែល​ប្រើ​ហិង្សា​លើ​អ្នកបើកបរ និង​វាយកម្ទេច​រ៉ឺម៉ក​កង់​បី​ចោល ទៅផ្ទះ​វិញ​ ក្រោយ​សាកសួរ​! លោក​ព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ អនុញ្ញាត ឲ្យ​ជនជាតិ​បារាំង​ម្នាក់ ដែល​ប្រើ​ហិង្សា​លើ​អ្នកបើកបរ និង​វាយកម្ទេច​រ៉ឺម៉ក​កង់​បី​ចោល ទៅផ្ទះ​វិញ​ ក្រោយ​សាកសួរ​! លោក​ព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ អនុញ្ញាត ឲ្យ​ជនជាតិ​បារាំង​ម្នាក់ ដែល​ប្រើ​ហិង្សា​លើ​អ្នកបើកបរ និង​វាយកម្ទេច​រ៉ឺម៉ក​កង់​បី​ចោល ទៅផ្ទះ​វិញ​


ពាក្យទាក់ទង

png