សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ ៣​នាក់ និង​គ្រឿងញៀន​ជាង ១៤​គីឡូក្រាម ទៅជូន​តុលាការ​សម្រេច​តាមច្បាប់​


(​ភ្នំពេញ​)៖ កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស (​ក​១១) ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ខ្លួន​យុវជន ៣​នាក់ និង​វត្ថុតាង​ជា​គ្រឿងញៀន​ចំនួន​ជាង​១៤​គីឡូក្រាម ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ទី​១​ឈ្មោះ ម៉េង ឌី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​,​ទី​២ ឈ្មោះ ប៊ុនធឿន ធា​នី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ និង​ទី​៣​ឈ្មោះ ជា ភារុណ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ខារ៉ាអូខេ ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​រសៀល​នៅ​ថ្ងៃទី​០៧​ខែ​មករា ឆ្នាំ​២០២០​។​

​នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ជា​សារធាតុ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​ចំនួន ៥,២២២.៨៣​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ាម ចំនួន ៤៩,០៥៤​គ្រាប់​(​ទម្ងន់​ចំនួន ៨,៨២៩.៧២​ក្រាម​)៕(ANN007)

សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ ៣​នាក់ និង​គ្រឿងញៀន​ជាង ១៤​គីឡូក្រាម ទៅជូន​តុលាការ​សម្រេច​តាមច្បាប់​


png