នគរបាល​ខេត្ត​ព្រះសីហនុ ចាប់បាន​ចោរប្លន់​ជា​ជន​ជាតិចិន​ម្នាក់ ខណៈ​បក្ខពួក ២​នាក់​ទៀត​កំពុង​រត់​គេ​ខ្លួន​


(​ព្រះសីហនុ​)៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២០​ម្សិលមិញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ជន​ជាតិចិន ទាន់ពេលវេលា ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​បក្ខពួក ២​នាក់​ទៀត​កំពុង​រត់គេចខ្លួន​។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​មានឈ្មោះ WANG HONG TAO ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​ចូល​កាស៊ីណូ ស្នាក់នៅ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ កម្លាំង​ល្បាត បាន​ប្រទះឃើញ​រថយន្ត​ម៉ាក​Takoma មួយគ្រឿង បើក​ចេញ​តាម​បណ្តោយ​ផ្លូវ​អូរ​២ ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​យក​ស្បោង​ប្លា​ស្ទិក​ពណ៌​ខ្មៅ រុំ​ស្លាក​លេខ ដែល​សមត្ថកិច្ច សន្និដ្ឋានថា អាចជា​ក្រុម​មុខសញ្ញា​ប្លន់ ឬ​ចាប់ជំរិត​។​

​ភ្លាមនោះ​កម្លាំង​ជំនាញ បាន​សហការគ្នា​តាមឃ្លាំមើល ក្រុម​ជនសង្ស័យ ទើប​ធ្វើឲ្យ​ពួកគេ​ដឹងខ្លួ​ននិង​បើករថយន្ត​បង្វែងដាន សមត្ថកិច្ច​កិច្ច និង​ព្យាយាម​បើក​រត់គេចខ្លួន​ឡើងទៅ​ផ្លូវជាតិ​៤​។​

​ពេលនោះ​កម្លាំង​សមត្ថកិច្ច បាន​សហការ តាម​បង្ក្រាប រហូតដល់​ក្បែរ​ស្ពាន​ទឹកសាប ឃុំ​រាម​រថយន្ដ​របស់​ក្រុុម​ជនសង្ស័យ បាន​ក្រឡាប់ ទើប​សមត្ថកិច្ច​អាច​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់ ខណៈ​២​នាក់ បាន​រត់គេច​ចូល​ក្នុងព្រៃ​បាត់​។​

​នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន​៖ អាវុធខ្លី ០១​ដើម ម៉ាក ZORAKI ពណ៌​ខ្មៅ លេខ 000232 មាន​បង់ ០១ និង​គ្រាប់ ០៥​គ្រាប់ និង​រថយន្ត​ម៉ាក TAKOMA ពណ៌​ទឹក​ប៉ិច​ផ្លាកលេខ​ភ្នំពេញ 2BD-7915 ចំនួន ០១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្ប​ចាត់តាម​នីតិវិធី​។ ចំណែក​បក្ខពួក ២​នាក់​ទៀត សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស តាមច្បាប់​៕(ANN007)​

នគរបាល​ខេត្ត​ព្រះសីហនុ ចាប់បាន​ចោរប្លន់​ជា​ជន​ជាតិចិន​ម្នាក់ ខណៈ​បក្ខពួក ២​នាក់​ទៀត​កំពុង​រត់​គេ​ខ្លួន​


ពាក្យទាក់ទង

png