សមត្ថកិច្ចបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅខណ្ឌទួលគោក ឃាត់ខ្លួនម្ចាស់ម្នាក់


(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ នឹកនាំ និងសម្របសម្រួលដោយលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញ បានចុះបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាង ខុសច្បាប់ចំនួន ០២កន្លែង នៅក្នុងខណ្ឌទួលកគោក។

បើយោងរបាយការណ៍ របស់សមត្ថកិច្ច ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៨z និងទីតាំងទី២ផ្ទះលេខ៥០z ផ្លូវលេខ១៣៤z ក្រុម២៣ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ យ៉ាង ផាន់ ណាភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច បានរកឃើញ និងសម្រេចដកហូតគ្រឿងសម្អាងជាច្រើនប្រភេទ ដែលត្រូវបានផលិតនិងចែកចាយដោយខុសច្បាប់ យកទៅរក្សាទុកដើម្បីចាត់ការបន្ត។ 

ចំណែកម្ចាស់ទីតាំងត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ គណៈកម្មាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ANN007)

សមត្ថកិច្ចបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅខណ្ឌទួលគោក ឃាត់ខ្លួនម្ចាស់ម្នាក់
 

សមត្ថកិច្ចបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅខណ្ឌទួលគោក ឃាត់ខ្លួនម្ចាស់ម្នាក់ សមត្ថកិច្ចបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅខណ្ឌទួលគោក ឃាត់ខ្លួនម្ចាស់ម្នាក់ សមត្ថកិច្ចបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅខណ្ឌទួលគោក ឃាត់ខ្លួនម្ចាស់ម្នាក់


ពាក្យទាក់ទង

png