តុលាការ​សម្រេច​ដាក់គុក​បុរស ២​នាក់ ដែល​រកស៊ី​លស់​ប្លង់​ពី​ធនាគារ ជា​បណ្តោះអាសន្ន ពីបទ ចេញ​សែក​ស្អុយ និង​ឆបោក​ប្រាក់​


(​ភ្នំពេញ​)៖ ទីបំផុត​! បុរស ២​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ចេញ​សែក​គ្មាន​សាច់ប្រាក់ និង​ឆបោក​ប្រាក់ ត្រូវបាន​លោក កី ម៉ាណេ​រ៉ា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២០​ម្សិលមិញ​។​

​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​ទី​១​ឈ្មោះ ឆុង ដា​រ៉ា​រិទ្ធ ភេទ​ប្រុស និង​ទី​២​ឈ្មោះ ស៊ៃ សេត ភេទ​ប្រុស មុខ រត់កា​រលស់​ប្លង់​ពី​ធនាគារ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ត្រូវបាន​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់ ពីបទ ឆបោក​ប្រាក់ និង​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែក​គ្មាន​សាច់ប្រាក់​)​។​

​សូមជម្រាបថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ នៅ​គ្រា​ដែល​ពួកគេ​ចូល​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្នុង​នីតិវិធី​ស៊ើបអង្កេត​បឋម នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប​ហ​រទេស​៕(ANN007)​

តុលាការ​សម្រេច​ដាក់គុក​បុរស ២​នាក់ ដែល​រកស៊ី​លស់​ប្លង់​ពី​ធនាគារ ជា​បណ្តោះអាសន្ន ពីបទ ចេញ​សែក​ស្អុយ និង​ឆបោក​ប្រាក់​ តុលាការ​សម្រេច​ដាក់គុក​បុរស ២​នាក់ ដែល​រកស៊ី​លស់​ប្លង់​ពី​ធនាគារ ជា​បណ្តោះអាសន្ន ពីបទ ចេញ​សែក​ស្អុយ និង​ឆបោក​ប្រាក់​ តុលាការ​សម្រេច​ដាក់គុក​បុរស ២​នាក់ ដែល​រកស៊ី​លស់​ប្លង់​ពី​ធនាគារ ជា​បណ្តោះអាសន្ន ពីបទ ចេញ​សែក​ស្អុយ និង​ឆបោក​ប្រាក់​


ពាក្យទាក់ទង

png